39836935   13 09 2016   thailand zika virus

ករណី​ឆ្លង Zika កើនឡើង​ដល់​ជិត ២០០ ករណី​នៅ​ប្រទេស​ថៃ​

​    ​ក្រសួងសុខាភិបាល​ថៃ​បានប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា ចាប់ពី​ខែមករា​មក ករណី​ឆ្លង​វីរុស Zika នៅ​ថៃ​កើន​បាន​ឡើងដល់​ជិត ២០០ ករណី​ហើយ ដោយ​នាំឱ្យ​ប្រទេស​ថៃ​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស ដែលមាន​ករណី Zika ខ្ពស់​ជាងគេ​បំផុត​មួយ​នៅក្នុង​តំបន់​។​

​    ​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ក្រសួងសុខាភិបាល​ថៃ​បានបញ្ជាក់​អំពី​ចំនួន​ករណី​វីរុស Zika ដែល​បង្កឡើង​ដោយ​មូស ក្នុងឆ្នាំនេះ​។​

​    ​ការប្រកាស​នេះ​ធ្វើឡើង មួយថ្ងៃ​បន្ទាប់ពី​ក្រុម​អ្នកជំនាញ​ខាង​វីរុស្ស​នេះ​បាន​អំពាវនាវ​ឱ្យ​ថៃ​
​បញ្ជាក់​ឱ្យបាន​ច្បាស់​អំពី​របាយការណ៍​អំពី​ការគំរាមកំហែង​នៃ​ករណី​ឆ្លង​វីរុស Zika ដល់​សាធារណជន បន្ទាប់ពី​ក្រុមមន្ត្រី​សុខាភិបាល​ថៃ​និយាយ​សម្រាល​អំពី​ហានិភ័យ​នៃ​ការកើនឡើង​ការឆ្លង​វីរុស​នេះ​។​

​    ​លោក Suwannachai Wattanayingcharoenchai  អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ថៃ បាន​និយាយថា ចាប់តាំងពី​ខែមករា​មក ថៃ​បាន​រកឃើញ​ករណី​ឆ្លង​វីរុស​នេះ​ជិត​២០០​ករណី ហើយ​៣​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ​ មាន​ករណី​ឆ្លង​ថ្មីៗ​ចំនួន​២០​ករណី​គិត​ជា​មធ្យម​ក្នុង​មួយ​សប្តាហ៍​៕

ប្រភព៖ Reuter

អ្នកនឹងចូលចិត្ត

មតិយោបល់