adverise with khmeread Unnamed %281%29

បើក​ម៉ូតូ​ឃ្លីក​ឆ្លងផ្លូវ​មិន​ប្រ​យ័ត្ន​ត្រូ​វ​ម៉ូតូ​ឌ្រី​ម​បុករ​ងរ​បូស​ធ្ងន់​និង​ស្រាល​ទាំងសងខាង

    ភ្នំពេញ ៖ បុរស​៥​នាក់​រងរបួស​ធ្ងន់​​ និង​ស្រាល​ទាំងសងខាង​បន្ទាប់ពី​បើក​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រ​យ័ត្ន​ត្រូ​វ​ម៉ូតូ​មួយគ្រឿង​ទៀត​បុក​ពេញ​ទំ​ហឹ​ង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ដែល​ហេតុការ​ណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​នៅវេលា​ម៉ោង​១២​ និង​២០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៤ ​ខែកញ្ញា ​ឆ្នាំ​២០១៦​ ត្រង់ចំណុច​ស្តុ​ប​ណូគា​អូរ​បែកក្អម ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    តាម​ប្រព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​មាន​គ្នា​បីនាក់​បើក​ម៉ូតូ​ឃ្លី​ក ព​ណ៌ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1CS-1837​ បើក​តាម​បណ្ដោយ​ផ្លូវ ​២០០៤​ ទិសដៅ​ពី​លិចទៅ​កើត​។​

    ខណៈ​មក​ចំណុចកើតហេតុ​កែង​ផ្លូវ​២៧១​ ជិត​ស្តុ​ប​ណូគា​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​មិន​ប្រ​យ័ត្ន ក៏​ត្រូវ​ម៉ូតូ​ហុងដា​ឌ្រី​ម​សង​ពណ៌​ខ្មៅ​មួយគ្រឿង ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1CU-9230 ​បើក​ដោយ​យុវជន​ពីរ​នាក់​តាមផ្លូវ​២៧១​ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ​បាន​ជ្រុល​ទៅបុក​ពេញទំហឹង​បណ្ដាលឱ្យ​ភាគី​ខាង​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់​របួសធ្ងន់​ទាំងពីរ​នាក់​។ ​ចំណែក​ភាគី​ខាង​ម៉ូតូ​ឃ្លី​ករង​របួសស្រាល​ទាំងបី​នាក់ តែ​មិនទាន់​ស្គាល់ឈ្មោះ​នៅឡើយ។​

    ក្រោយ​កើតហេតុ​ជនរងគ្រោះ​ទាំងពីរ​នាក់​ត្រូវ​រថយន្ត​គ្លី​និ​ច​ឯកជន​ហុង​ហាក់​មក​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ។ ​ចំណែក​ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​រងចាំ​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ​៕

adverise with khmeread

មតិយោបល់