Unnamed %283%29

យុវជន​២​នាក់​បើក​ម៉ូតូឌុប​គ្នា​លឿន​ជ្រុល​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវស្លាប់​ម្នាក់​ ​របួស​ម្នាក់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​ និង​ម្នាក់ទៀត​រងរបួស​យ៉ាងធ្ងន់ធ្ងរ ខណៈដែល​យុវជន​២​នាក់​នោះ​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន​ពេក​បាន​ជ្រុល​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​។​

    គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ខ្លួនឯង​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ ​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ដឹកជញ្ជូន ស៊ីប៊ី​ជី ឡូ​ជី​ស្ទីក ជាប់​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​។​

    យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​និង​ឃើញ​ហេតុការណ៍​ខាងលើ​បានឱ្យដឹងថា យុវជន​រងគ្រោះ​២​នាក់​ខាងលើ បាន​ជិះ​ម៉ូតូ​ម៉ាក​ ​MSX ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1FG.8607 ដោយ​ឌុប​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​ត្បូ​ង​ទៅ​ជើង។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏​ស្រាប់តែ​រេ​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ បណ្ដាល​ឱ្យ​យុវជន​ម្នាក់​អង្គុយ​ពីក្រោយ​ផ្លោង​ហោះ​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្ដាល​ឱ្យ​បែកក្បាល​ហូរឈាម​ស្លាប់​ភ្លាមៗ​។ ​រីឯ​យុវជន​ម្នាក់ទៀត​ដែលជា​អ្នកបើកបរ​បាន​រងរ​បួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ក្រោយពី​កើតហេតុ​យុវជន​រងរបួស​ធ្ងន់​នោះ​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ឯកជន​ភ្លាមៗ។ ​ចំណែកឯ​ម៉ូតូ​រង​ការខូចខាត​ខាងមុខ​យ៉ាងដំណំ​។​

    បើតាម​សេចក្ដីរាយការណ៍​ពី​សាច់​ញា​ត្តិ​ជនរងគ្រោះ​ដែល​សមត្ថកិច្ច​ទំនាក់ទំនង​តាម​ទូរ​ស័​ព្ឋ​បាន​ប្រាប់​ឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ​ សំបូរ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ស្រុកកំណើត​ខេត្តកំពង់ស្ពឺ។​ ​ចំណែក​យុវជន​ដែល​រងរបួស​ធ្ងន់​នោះ​មិន​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើង​ទេ​។​

    ក្រោយពី​កើតហេតុ សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ ហើយ​សមត្ថកិច្ច​ក៏បាន​ទំនាក់ទំនង​ទៅ​សាច់​ញា​ត្តិ​ឱ្យយក​សព​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត។ ​ចំណែកឯ​ម៉ូតូ​ក៏​រងចាំ​ប្រគល់​ឱ្យ​ក្រុមគ្រួសារ​យកទៅ​វិញ​៕

 

មតិយោបល់