adverise with khmeread 1

ឃាត់ស្ត្រីម្នាក់តាមដីកាពីបទជួញគ្រឿងញៀននិងបុរសម្នាក់ប្រើហិង្សា

    ប៉ៃលិន ៖ ប៉ូលិស​ក្រុងប៉ៃលិន​បាន​ឃាត់​មនុស្ស​២​នាក់​តាម​ដីកា​ជា​បន្តបន្ទាប់​ក្នុង​២​ករណី​ដាច់ដោយឡែក​ពីគ្នា ពីបទ​ជួញដូរ​គ្រឿងញៀន​និង​ប្រើ​ហិង្សា​ដោយ ចេតនា ។​
   ១-  ប៉ូលិស​បាន​អនុវត្ត​ដីកា​លេខ​៣៦៩​ចុះ​ថ្ងៃទី​១០​កញ្ញា​ឆ្នាំ​២០១៥​ឱ្យចូល​ខ្លួន​របស់​ព្រះរាជអាជ្ញា​លោក ជុំ សែន​សទ្ធា ទៅលើ​ឈ្មោះ​អុល អេ​វ​ភេទ​ស្រី​អាយុ ៤៨​ឆ្នាំ រស់នៅ​ភូមិបរ​ឌិន​នៀវ​សង្កាត់​ប៉ៃលិន​ក្រុងប៉ៃលិន​ក្នុង ករណី​ជួញដូរ​គ្រឿង ញៀន​ដោយបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៧​មករា​ឆ្នាំ​២០១៦​វេលា​ម៉ោង​២​រសៀល ។​
    ២- នៅវេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃទី​០៨​ខែ​ឆ្នាំ​២០១៦​ប៉ូលិស​ក្រុង​បាន​
​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​បស់​លោក​ចៅក្រម​ម៉ក់ ភា​ង លេខ​៣១​ចុះ​ថ្ងៃទី​២១​មេសា​ឆ្នាំ​២០១៤ ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា នៅ​ចំណុច​ភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ដោយ​ឃាត់ខ្លួន​ឈ្មោះ​នឹម វណ្ណ​: អាយុ​២២​ឆ្នាំ​ស្នាក់នៅ​ភូមិ​ទួលខ្ពស់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ  ខេត្ត​ប៉ៃលិន​។​
    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​ត្រូវ​ឃាត់ខ្លួន ហើយ​កម្លាំង​ជំនាញ​បាន​សាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់