adverise with khmeread Unnamed %281%29

បង្ក្រាប​វង់​អាប៉ោង​ បៀរ ​ដុះ​ស្លែ នៅ​សង្កាត់​ក្រាំងធ្នង់​ឃាត់​មនុស្ស​ប្រុស​ស្រី​៩​នាក់​(​មាន​វីដេអូ​)

    ភ្នំពេញ ​៖ គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក សាំង សុភៈ​វិចិត្រ ​អភិបាលរងខណ្ឌ លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​រួមទាំង​កម្លាំង​ប៉ុស្តិ៍ និង​កម្លាំង​ប្រជា​ការពារ​ខណ្ឌ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក ប៉ឹ​ល កុសល អភិបាល​ណ្ឌ​សែន​សុខ ​បាន​ចុះបង្ក្រាប​ទីតាំង​បាញ់អាប៉ោង​បៀ​មួយកន្លែង ​ដោយ​ឃាត់​មនុស្ស​ប្រុស​ស្រី​៩​នាក់។​

    ប្រតិ​ប​ត្ត​ការបង្ក្រាប​នេះ​ធ្វើ​ឡើងផ្ទះ​ឈើ​មួយកន្លែង ក្នុងភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ​នៅវេលា​ម៉ោង​៩ និង ៣០​នាទី​យប់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​។ ក្នុងនោះ​សមត្ថ​កិ​ឃាត់ខ្លួន​មនុស្ស​៩​នាក់ មេអាប៉ោង​ចំនួន១, បៀរ​៤​ហ៊ូ, ថវិកា​មួយចំនួន និង ម៉ូតូ​ធំ ២​គ្រឿង​។​

    លោក​វរៈសេនីយ៍ឯក ម៉ក់ ហុង អធិការ​ប៉ូលិស​ខណ្ឌ​បានឱ្យដឹងថា ចំពោះ​អ្នកញៀន​ល្បែង​ស៊ី​សង (អាប៉ោង​និង​បៀរ) ខាងលើនេះ​គឺ​មិនមាន​ការដោះលែង ឬក៏​សម្របសម្រួល​ណាមួយ​ឡើយ​ហើយ​លោក​នឹង​បញ្ជូន​អ្នក​ទាំងនោះ​ទៅ​តុលាការ​ធ្វើការ​ចាត់ការ​តាម​នីតិវិធី​។​

    លោក​បាន​បញ្ជាក់ថា នៅក្នុង​មូលដ្ឋាន​របស់លោក លោក​នឹង​រឹតបណ្តឹង​ចាត់ការ​ឱ្យអស់​នូវ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ទាំង​តូច​ទាំង​ធំ​។ ឯ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ខាងលើនេះ​កំពុងតែ​រង់ចាំ​មើលថា​ តើ​តុលាការ​នឹងមាន​ការដោះលែង​អ្នកញៀន​ល្បែង អាប៉ោង​ទៀត​ដែរ​ឫ​ទេ? ​ព្រោះ​គេ​សង្កេតឃើញថា​តុលាការ​តែងតែ​ធ្វើការ​ដោះលែង​ក្រុម​អ្នកញៀន​ល្បែងស៊ីសង​ជា​រើ​យៗ​ខណៈ​សមត្ថកិច្ច​មូលដ្ឋាន​ព្យាយាម​បង្ក្រាប​និង​បញ្ជូនទៅ​តុលាការ​។​

    គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ក្រុម​អ្នកញៀន​ល្បែង​ទាំង​៩​នាក់​កំពុង​ត្រូវបាន​សាកសួរ​បន្ថែម​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​៕​

 

adverise with khmeread

មតិយោបល់