adverise with khmeread Unnamed %284%29

ឆ្មក់​ចូល​បង្ក្រាប់​ផ្ទះ​ប្រកប​អាជីវកម្ម​ផ្លូវភេទ​សង្ស័យ​ពាក់ព័ន្ធ​ការជួញដូរ​មនុស្ស​(​មាន​វីដេអូ​)

    ភ្នំពេញ​ ៖ ដោយ​ការសហការ​ល្អ​រវាង​អាជ្ញាធរ​មូលដ្ឋាន និង​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក គុជ គីម​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស​ដឹក​នាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លី ឡាយ ​បាន​ឆ្មក់​ចូលធ្វើ​ការឆែកឆេរ​ផ្ទះមួយ​កន្លែង​ដែល​គេ​សង្ស័យថា​បាន​បង្ខាំង និង​ជួញដូរ​មនុស្ស​ខុសច្បាប់​ទុក​សម្រាប់​បម្រើ​សេវាកម្ម​ផ្លូវភេទ។​

    ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៧​និង​៤០​នាទី​យប់ ថ្ងៃទី​១៣​ខែកញ្ញា​ឆ្នាំ​២០១៦ នៅ​ទីតាំង​ផ្ទះ​លេខ​៥GBE​ផ្លូវ​សុធារស​ខាងក្រោយ​ខារ៉ាអូខេ អ៊ិ​ច​ធូ (​ប្លុក​ប៊ូ​ឌី​ង​)​ សង្កាត់​ទន្លេរ​បាសាក ខណ្ឌចំការមន។​

    សម្ថ​កិច្ច​បាន​បានឱ្យដឹងថា ក្នុង​ប្រ​ត្តិ​ប​ត្ត​ការបង្ក្រាប​នេះ ខាង​នាយកដ្ឋាន​បាន​ឃាត់ខ្លួន​ជាក់ស្តែង​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ និង​ជនរងគ្រោះ​ចំនួន​៦​នាក់ រួមមាន៖ ជនសង្ស័យ ឈ្មោះ ហ៊ា​ក់ ចាន់ ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ​,​ ឈ្មោះ ពៅ សុខន ភេទ​ស្រី អាយុ ៤៥​ឆ្នាំ​ និង​ឈ្មោះ រឹក ឡាង ភេទ​ស្រី អាយុ​២៣​ឆ្នាំ​ ជនសង្ស័យ​ទាំង​៣​នាក់​មាន​ទីលំនៅ​ផ្ទះកើតហេតុ​ខាងលើ។​

    ចំណែក​ជនរងគ្រោះ​វិញ​មានឈ្មោះ​ដូចខាងក្រោម ទី​១-ឈ្មោះ វ​.​រ​.​ត​.​ន​. ភេទ​ស្រី អាយុ ១៧​ឆ្នាំ, ទី​២-​ឈ្មោះ ម៉ាញ ណាក់ ភេទ​ស្រី អាយុ ២១​ឆ្នាំ, ទី​៣-​ឈ្មោះ យ​.​ណ​.​រ​.​ភេទ​ស្រី អាយុ​១៧​ឆ្នាំ, ទី​៤-​ឈ្មោះ លេន ស្រីមុំ ភេទ​ស្រី អាយុ ២១​ឆ្នាំ, ទី​៥-​ឈ្មោះ ខឿន ស្រី​ឌឹ​ក ភេទ​ស្រី អាយុ​២៨​ឆ្នាំ និង​ទី​៦-ឈ្មោះ ពៅ មុំ ភេទ​ស្រី អាយុ​២១​ឆ្នាំ។​

    ប្រភព​ដដែល​បាន​បន្តទៀតថា មុននឹង​ឈានដល់​ការចុះ​បង្ក្រាប​នេះ​ខាង​លោក​បានទទួល​ពាក្យបណ្តឹង​ពី​អង្ក​ការ​មួយ​ថា​ទីតាំង​ខាងលើ​មាន​បើក​សេវាកម្មរ​កស៊ី​ផ្លូវភេទ និង​មានការ​ជួញដូរ​មនុស្ស​ខុសច្បាប់​ផងដែរ ក្នុងនោះ​ក៏មាន​អនីតិជន​ផងដែរ។​

    បន្ទាប់ពី​ធ្វើការ​ស៊ើ​ប​អង្កេត ​និង​ស្រាវជ្រាវ​ច្បាស់​ហើយ​ទើប​សម្ថ​កិច្ច​សម្រុកចូល​បង្ក្រាប​តែម្តងទៅ។ ក្រោយពេល​បង្ក្រាបបាន​ហើយ​ទាំង​ជនរងគ្រោះ​និង​ជនសង្ស័យ​ចំនួន​៩ នាក់​ត្រូវបាន​បញ្ចូនទៅ​នាយកដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ​បន្ថែមទៀត៕

 

adverise with khmeread

មតិយោបល់