adverise with khmeread Laren burt

សិស្សសាលាម្នាក់ប្រឈមនឹងការបណ្តេញចេញពីថ្នាក់ដោយសារតែស្លៀកខោរឹបរាងខ្លាំងពេក

          សិស្សសាលាមធ្យម​សិក្សា​ម្នាក់​បាននិយាយថា នាង​ត្រូវ​បាន​ព្រមាន​បណ្តេញ​ចេញពីថ្នាក់​រៀន​ ដោយសារតែ​នាង​ស្លៀកខោ​រឹប​ខ្លាំង​ពេក។

          Lauren Burt បាន​ស្លៀក​ខោ​ដែល​នាងបាន​ទិញ​តាម​ផ្លូវ នៅពេល​នាង​ចាប់​ផ្តើម​ចូល​រៀនវិញ។ ប៉ុន្តែនៅ​ពេល​នេះ សិស្សស្រីវ័យ​១៥​ឆ្នាំ​រូបនេះ​និយាយថា នាង​ត្រូវ​បាន​ប្រាប់​ថា អាចនឹង​នៅឯកោ​ដោយសារតែ​សម្លៀកបំពាក់​របស់នាង។

          បុគ្គលិក​នៅ​សាលា​ Sir John Hunt Community College បាន​ប្រាប់​ Lauren និង​សិស្សមួយចំនួន​ទៀត​ថា ឯកសណ្ឋាន​របស់ពួកគេ​មិន​អាចទទួល​យក​បាន​ទេ។

          អ្នកស្រី Claire ម្តាយ​របស់ Lauren បាននិយាយថា កូនស្រី​របស់គាត់ ស្លៀក​ខោ​ដដែល​ដូចកាល​ពីឆ្នាំ​មុនដែរ ដែលត្រូវ​បា​នចាត់ទុក​ថា អាចទទួល​យក​បាន​នៅ​ពេល​នោះ។

          អ្នកស្រីក៏សម្តែងការព្រួយបារម្ភ​ចំពោះសុកខុមាលភាព​របស់កូនស្រីផងដែរ ដោយសារតែ​ Lauren ទទួល​ទាន​មិនសូវ​បាន​អស់រយៈ​ពេល​៤ឆ្នាំ​ហើយ​ ហើយ​អ្នកស្រីបារម្ភ​ថា អាចបណ្តាល​មក​ពី​សម្លៀក​បំពាក់​នេះ៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់