adverise with khmeread  91187252 munichgetty

Bayern Munich បើកឆាក Champions League ក្រោម​ការដឹកនាំ​របស់​លោក Carlo Ancelotti ទទួលបាន​ជោគជ័យ​ត្រចះត្រចង់​

    ​Bayern Munich បានចាប់ផ្តើម​ការ​ប្រ​ណាំ​ប្រជែង​សម្រាប់​ពាន​អឺរ៉ុប​លើក​ទី​ប្រាំមួយ​របស់ខ្លួន ដោយ​ផ្តួល​ក្រុម​ភ្ញៀវ Rostov ក្នុង​លទ្ធផល ៥-០ ក្នុង​ដំណើរ​ប្រជែង​ពាន Champions League ដំបូង​របស់​ពួកគេ​ក្នុង​ពូ​ល D កាលពី​យប់​ថ្ងៃ​អង្គារ​។​

​    ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​របស់ Robert Lewandowski បានផ្តល់​ឱកាស​ឱ្យ​ម្ចាស់​ជើងឯក​លី​ក​កំពូល​អាល្លឺម៉ង់​នាំមុខ មុនពេល​ដែល Thomas Muller បាន​ជូន​កាដូ​នូវ​គ្រាប់​បាល់​ទី​ពីរ​ទៅដល់​ក្រុម​ម្ចាស់ផ្ទះ​សម្រាប់​ថ្ងៃ​ខួបកំណើត​ដ៏​ពិសេស​របស់គាត់​។​

​    ​Joshua Kimmich បាន​បង្កើត​គ្រាប់​បាល់​ទី​បី និង​បន្ថែម​គ្រាប់​បាល់​ទី​បួន​ភ្លាមៗ​ជាមួយនឹង​ការ​តែ​ត ខណៈដែល​អ្នកចាត់ការ​ទូទៅ​របស់ Bayern លោក Carlo Ancelotti បានក្លាយ​ទៅជា​អ្នកចាត់ការ​ដំបូង​គេ​បំផុត​ដែល​បាន​ដឹកនាំ​ក្លឹប​បាល់ទាត់​ចំនួន​ប្រាំពីរ​ក្នុងការ​ប្រកួតប្រជែង​មួយ​នេះ​។​

​    ​Juan Bernat ស៊ុត​បាល់​ពី​ចម្ងាយ​ដែលជា​អ្នក​បញ្ចប់​លទ្ធផល​ក្នុងការ​ប្រកួត ៥-០ ។ Atletico Madrid ក៏បាន​ទទួល​ជ័យជម្នះ​ក្រៅ​ទឹកដី​ផងដែរ​ក្នុង​លទ្ធផល ១-០ ទៅលើ PSV ដែល​ស្ថិតនៅក្នុង​ពូ​ល D៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់