adverise with khmeread Manchester united v manchester city premier league

Jose Mourinho និយាយ​ពី​មូលហេតុ​ដែល​ក្លឹប​នៅ​អង់គ្លេស​មិន​ងាយ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Champions League

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho ជឿជាក់ថា វា​នឹង​ជា "​ការលំបាក​បំផុត​" សម្រាប់​ក្លឹប​អង់គ្លេស​មួយ​ដើម្បី​ឈ្នះ​ពានរង្វាន់​កំពូល​អឺរ៉ុប Champions League ដោយសារ​តម្រូវការ​នៃ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស Premier League ដ៏​មមាញឹក​។​

​    ​ដៃគូ​ប្រជែង​យក្ស​រួម​តំបន់​របស់​បិសាច​ក្រហម មេឃ​ខៀវ Man City ដំណើរការ​ការប្រកួត​ប្រជែង​ដំបូង​របស់​ពួកគេ​ក្នុង​តំបន់​អឺរ៉ុប​នា​រាត្រី​ពុធ​នេះ ជាមួយនឹង​មិត្ត​រួម​ប្រទេស Tottenham និង Leicester ខណៈដែល​កាំភ្លើង​ធំ Arsenal បានបញ្ចប់​លទ្ធផល ១-១ ជាមួយ PSG កាលពី​យប់មិញ​នេះ​។​

​    ​Mourinho នឹង​ដឹកនាំ Man Utd លេង​ក្នុង​ពាន​កំពូល​ទី​ពីរ​ប្រចាំ​អឺរ៉ុប Europa League បន្ទាប់ពី​បិសាច​ក្រហម​បាន​បរាជ័យ​ដើម្បី​បញ្ចប់​ក្នុង​តំបន់​កំពូល​ទាំង​បួន​ក្នុង​លី​ក​ក្រោម​ការដឹកនាំ​របស់ Louis van Gaal កាលពី​រដូវ​កាល​មុន ខណៈដែល​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ នឹង​ដឹក​ដៃ​កូនក្រុម​របស់ខ្លួន​ទៅសួរសុខទុក្ខ​ក្រុម​ម្ចាស់ផ្ទះ Feyenoord នា​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​។​

​    ​អ្នកចាត់ការ​រហស្សនាម Special One រូបនេះ ធ្លាប់​បានឈ្នះ​ពានរង្វាន់​អ្នកចាត់ការ​កំពូល​ក្នុង​តំបន់​អឺរ៉ុប ក្នុងនាម​ជា​អ្នកដឹកនាំ​របស់ Porto និង Inter Milan និង​ឥឡូវ​បាន​អំពាវនាវ​ឱ្យ Premier League ផ្តល់​ការយកចិត្តទុកដាក់​ស​ម​គួរ​ដល់​ក្រុម​ដែល​លេង​ក្នុង CL នៅពេល​និយាយ​ដល់​ការប្រកួត​នៅ​រាត្រី​ថ្ងៃ​សុក្រ​។​

​    ​មិនមាន​ក្រុមបាល់ទាត់​អង់គ្លេស​មួយណា​ដែល​បាន​ឈានទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League នោះឡើយ ចាប់តាំងពី​ការលើក​ពានរ​បស់ Chelsea ក្នុង​ឆ្នាំ​២០១២ ខណៈ​ដែលមាន​ត្រឹមតែ​ការបង្ហាញ​ខ្លួន​ក្នុង​វគ្គ​បួន​ក្រុម​ចុងក្រោយ​ចំនួន​ពីរលើក​ប៉ុណ្ណោះ​ចាប់តាំងពី​នោះ​សម្រាប់​តោ​ខៀវ​ក្នុង​ឆ្នាំ ២០១៤ និង Manchester City កាលពី​រដូវ​កាល​មុន​។​

​    ​Mourinho បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ DailyMail ថា "Premier League និង​ការប្រកួត​ក្នុងស្រុក​ជាច្រើន​គឺជា​ស្ថានភាព​ដ៏​លំបាក​បំផុត​មួយ​សម្រាប់​ក្លឹប​"​។​

​    ​គាត់​បាន​បន្តទៀតថា "​ក្នុង​បណ្តា​ប្រទេស​ដទៃទៀត​ខ្វល់​ច្រើន​ពី Champions League​។ នៅក្នុង​ប្រទេសមួយ​នេះ Premier League នឹង​តែងតែ​នៅមុខ​គេ​ជានិច្ច​។ ស្ថាប័ន​ដឹកនាំ​ការប្រកួត​នេះ (EPL) ច្បាស់លាស់​ណាស់​អំពី​រឿងនេះ​។​ស្ថាន​ប័ន​មួយ​នេះ​មិនបាន​ផ្តល់​ការការពារ​សម្រាប់​អ្នក​បន្តិចបន្តួច​ឡើយ ដែល​វា​មាន​សារៈសំខាន់​ខ្លាំង​បំផុត ដើម្បី​សម្រាក និង​រៀបចំខ្លួន ក្នុង​រយៈពេល ២៤​ម៉ោង​បន្ថែម ឬ​៤៨​ម៉ោង​បន្ថែម​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់