adverise with khmeread  91186645 12573873

ក្រោយ​ចាញ់ Alves ទក់​សាច់ Barcelona លុត Celtic ទក់​សាច់​វិញ ៧-០!

    ​Lionel Messi អាច​ស្វែង​រកបាន​គ្រាប់​បាល់ Hat-trick របស់គាត់​ជា​លើក​ទី​ប្រាំមួយ​ក្នុង​ដំណើរ​ប្រជែង​ពាន​កំពូល​អឺរ៉ុប Champions League ខណៈដែល​អ្នកមាន​បុណ្យ Barcelona បានធ្វើ​ទារុណកម្ម​ទៅលើ​ភ្ញៀវ Celtic ៧-០​ដែលជា​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៅឯ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ក្នុង​តំបន់​អឺរ៉ុប​របស់​ពួកគេ​។​

​    ​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន Messi ជា​រក​គ្រាប់​បាល់​បាន​ដំបូង​គេ​បំផុត​ក្នុងការ​បើកឆាក​ការប្រកួត​ដំបូង​របស់​ពួកគេ​ក្នុង​ពូ​ល C ។​

​    ​ខ្សែបម្រើ Moussa Dembele របស់ Celtic ខកខាន​ស្វែងរក​ឱកាស​តាម​ស្មើ​ជាមួយ​បាល់​ប៉េ​ណា​ល់​ទី មុនពេល​ដែល Messi ទម្លាយ​សំណាញ់​គ្រាប់​ទី​ពីរ​របស់គាត់​។​

​    ​នៅក្នុង​តង់​ទី​ពីរ Neymar អា​ចរក​គ្រាប់​បាល់​បានសម្រេច​ក្នុង​ដំណើរ​ប្រជែង​ពាន​អឺរ៉ុប​ថ្មី​របស់ខ្លួន ដែល​គ្រាប់​បាល់​ទី​បួន​បាន​កើតឡើង​ពី​ការ​ទាត់ Volley ដ៏​ស្រស់ស្អាត​របស់​ប្រធាន​ក្រុម Andres Iniesta មុនពេល​ដែល Messi ដឹកនាំ​ក្រុម​ទៅរក​គ្រាប់​ទី​ប្រាំ ហើយ Suarez ជា​អ្នក​បញ្ចប់​ការប្រកួត​ដ៏​ជូរចត់​បំផុត​មួយ​នេះ​សម្រាប់​ក្រុម​ភ្ញៀវ ដោយ​គាត់​បានសម្រេច​គ្រាប់​បាល់​បន្ថែមចំនួន​ពី​គ្រាប់​ពីលើ​នេះ​ទៀត​មុននឹង​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត​៕

 

adverise with khmeread

មតិយោបល់