adverise with khmeread Unnamed

ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​ស្លាប់​ម្នាក់​ភ្លាមៗ​

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ដោយសារតែ​ម៉ូតូ​២​គ្រឿង​បាន​បុក​គ្នា​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង កាលពី​ម៉ោង​៨​យប់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ តាម​ណ្តោ​យ​ផ្លូវ​៣០​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​មានឈ្មោះ សូ ពិសិដ្ឋ អាយុ​៣៥​ឆ្នាំ មានមុខរ​បរជា​កម្ម​ក​រោងចក្រ​ BSS មាន​ស្រុកកំណើត​ក្នុងភូមិ​ប្រា​កក់ ឃុំ​ទួលសាលា ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​បុរសរងគ្រោះ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BL-0813 ជិះ​ចេញពី​ធ្វើការ​តាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ ទិសដៅ​ពី​ត្បូង​ទៅ​ជើង។​

    ពេលមកដល់​កន្លែងកើតហេតុ ស្រាប់​តែមាន​យុវជន​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ស្រា​ជោគជាំ បាន​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​សុ​គី​ស្មាស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BH-3928 ក្នុង​ល្បឿន​យ៉ាង​លឿន​ទិសដៅ​បញ្ច្រាស​គ្នា​និង​វ៉ា​រថយន្ត​ផង​នោះ បាន​បុក​គ្នា​ពេញទំហឹង​បណ្តាលឱ្យ​បុរស​ម្ចាស់​ម៉ូតូ​ហុងដា​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ។ ​ចំណែក​ជនបង្ក​បាន​ព្យាយាម​រត់គេចខ្លួន​តែ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​ប្រគល់ឱ្យ​សមត្ថកិច្ច។​

    ក្រោយមក​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​តាមផ្លូវ​ច្បាប់។ ​ចំណែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​ប្រគល់ឱ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ស្រុកកំណើត៕

adverise with khmeread

មតិយោបល់