adverise with khmeread Untitled 1

វីដេអូ​ស្តែងៗ​បង្ហាញ​សកម្មភាព​ទ័ពអាកាស​អាមេរិក​ទម្លាក់​គ្រាប់បែក​លើ​រោងចក្រ​អាវុធ​គីមី​របស់ ISIS

    ​អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​លើ​រោងចក្រ​អាវុធ​គីមី​របស់ ISIS ដែល​ច្នៃ​ចេញពី​រោងចក្រ​ឱសថ​របស់​អ៊ីរ៉ាក់​។ នេះ​បើ​យោងតាម​មេបញ្ជាការ​កងកម្លាំង​អាកាស​កំពូល​ម្នាក់​និយាយ​កាលពី​ថ្ងៃ​អង្គារ​នេះ​។​

​    ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក Jeffrey Harrigian មេបញ្ជាការ​កងទ័ពអាកាស​អាមេរិក​និយាយថា យន្តហោះ​ចម្បាំង ១២ គ្រឿង​ត្រូវបាន​ប្រើ​ដើម្បី​កម្ទេច​រោងចក្រ​នោះ ដែល​ប្រើ​សម្រាប់​ជា​ការិយាល័យ​កណ្ដាល ISIS ផងដែរ​នោះ​។​

​    ​ការ​វាយកម្ទេច​រោងចក្រ​នេះ​ធ្វើឡើង​ក្រោយ​មាន​របាយការណ៍​មួយ​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ (UN) ចេញផ្សាយ​កាលពី​ខែ​មុន ដោយ​រកឃើញថា​ទាំង​ប្រធានាធិបតី​ស៊ី​រី​លោក Bashar al-Assad និង ISIS បាន​ប្រើ​អាវុធ​គីមី​ក្នុង​សង្គ្រាម​អស់​រយៈពេល ៥ ឆ្នាំ​មកនេះ ដែល​ធ្វើ​ប្រទេសមួយ​នេះ​ខ្ទេចខ្ទី​ស្ទើរ​ទាំងស្រុង​៕

ប្រភព​៖ CNN

adverise with khmeread

មតិយោបល់