adverise with khmeread Unnamed

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ប្រើ​ហិង្សា​

    កណ្តាល ៖ ប៉ូលិស​ស្រុក​មុខកំពូល​បានធ្វើការ​ស្រាវជ្រាវ​និង​បង្ក្រាប​ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា របស់​សាលាដំបូង​ខេត្តកណ្ដាល នា​ថ្ងៃទី១៣​ ​កញ្ញា​ ឆ្នាំ​២០១៦ វេ​ល​ម៉ោង​៣​រសៀល​ចាប់ខ្លួន​នៅ​ចំណុច ភូមិ​ក្រោម​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនជាប់ចោទ​ឈ្មោះ ​ស៊ឺន សេន ភេទប្រុស ​អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​ឈើទាល​ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល​ខេត្តកណ្តាល។ ការចាប់ខ្លួន​គឺ​យោងតាម​ដីកា​បង្គាប់​ឱ្យ ចាប់ខ្លួន​លេខ​៨២៥.​ចុះ​ថ្ងៃទី​២៦.១០.២០១៥​ដោយ លោក ​ផូង វណ្ណ ចៅក្រម​ស៊ើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​ប្រព្រឹត្ត​នៅ​ភូមិ​ឫស្សី​ជ្រោយ ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល កាលពី​ថ្ងៃទី​០៥​ មេសា ​ឆ្នាំ ២០១៥។​ ករណីនេះ​សមត្ថកិច្ច​បាន​បន្ត​ចាត់ការ​តាម​នីតិវិធី​រួចហើយ៕

adverise with khmeread

មតិយោបល់