adverise with khmeread 14348693 1119305681489639 215585147 n

ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ដឹក​ផ្លែ​ទ្រាល​មក​លក់​ចែដ​ន្យ​ដួល​បោក​ក្បាល​ស្លាប់​នៅ​ស្រុក​ភ្នំ​ក្រវ៉ា​ញ​

    ពោធិ៍សាត់ ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ដឹក​ផ្លែ​ទ្រាល​ចេញពី​ព្រៃ​តាម​ផ្លូវលំ​មួយ​ខ្សែ​មកដល់​ចំណុច​ស្រែ​តា​អៅ ស្ថិតក្នុង​ភូមិ​ស្រែ​ព​ពាយ ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់​បាន​ដួល​បោក​ក្បាល​បណ្តាល​ឱ្យ​របួសធ្ងន់ ខណៈនោះ​មាន​ប្រជាពលរដ្ឋ​នៅក្បែរ បាន​ជួយសង្គ្រោះ​បញ្ជូន​ជនរងគ្រោះ មកកាន់​មន្ទីរពេទ្យបង្អែក​ស្រុក តែ​ដោយ សារ​ជនរងគ្រោះ មាន​របួសធ្ងន់​ក៏​ស្លាប់​តែម្តង​នៅវេលា​ម៉ោង​០២ រសៀល​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៦​កន្លងទៅនេះ។



    សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​ជនរងគ្រោះ​ឈ្មោះ យ៉េ​ង រ័ត្ន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​លាច ឃុំ​លាច ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់ បាន​ជិះ​ម៉ូតូ​ធុន​វ៉េវ​អាល់​ហ្វា មួយគ្រឿង​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ចេញពី​ក្នុងព្រៃ បេះ​ផ្លែ​ទ្រាល តាម​បណ្តោយ​ផ្លូវលំ​មួយ​ខ្សែ មកដល់​ចំណុច​ខាងលើ​ជនរងគ្រោះ​បាន​ដួល​បោក​ក្បាល បណ្តាល​ឱ្យ​រងរបួស​ធ្ងន់។​

    សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជាក់ថា ជនរងគ្រោះ​មិន​អាចជួយ​សង្គ្រោះបាន ដោយសារ​ជនរងគ្រោះ​រូបនេះ របួសធ្ងន់​បាក់ក ទើប​គ្រូពេទ្យ​ជួយសង្គ្រោះ​មិនបាន ជនរងគ្រោះ​ក៏​ស្លាប់ ម្យ៉ាងវិញទៀត គ្រោះថ្នាក់​នេះ​បណ្តាលមកពី​ជនរងគ្រោះ ហូប​គ្រឿង​ស្រវឹង​ច្រើន​ផង៕

adverise with khmeread

មតិយោបល់