adverise with khmeread 14360439 1119321218154752 274946099 o

ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​វាល អប់រំ​អ្នក​លែង​ល្បែងស៊ីសង​០៣​នាក់​

    ពោធិ៍សាត់ ៖ មុខសញ្ញា​លេងល្បែង​ស៊ីសង ០៣​នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​វាល​ឃាត់ខ្លួន​ធ្វើការ​អប់រំ បញ្ឈប់​ការលេង​ល្បែងស៊ីសង​ខុសច្បាប់ នៅ​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៦ កន្លងទៅនេះ។​

    លោក​អនុសេនីយ៍ឯក លាម ញ៉​ក់ នាយប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល បានឱ្យដឹងថា មុខសញ្ញា​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​លេងល្បែង​ស៊ីសង​ខុសច្បាប់ ទី​១-​ឈ្មោះ គឹម សាត ភេទ​ស្រី អាយុ​៥៦​ឆ្នាំ, ទី​២-​ឈ្មោះ អាំង ប៉េង​លាង ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ និង​ទី​៣-​ឈ្មោះ យន់ លី ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ អ្នក​ទាំង​រស់នៅ​ភូមិ​ប្រឡាយ​ធំ ឃុំ​វាល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់។​

    លោក​លាម ញ៉​ក់ បាន​បន្តថា ការអប់រំ​ឱ្យ​មុខសញ្ញា​បញ្ឈប់​ការលេង​ល្បែងស៊ីសង មាន​០៤​ចំណុច ឈប់​លេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ហាម​ផ្តល់​ទីតាំង​ឱ្យ​អ្នកលេង​ល្បែងស៊ីសង ហាម​ឃុបឃិត​ជាមួយ​អ្នកលេង​ល្បែងស៊ីសង ហាម​ផលិត​ការលក់​ឧបករណ៍​លេងល្បែង​ស៊ីសង​ខុសច្បាប់។​

    ក្រោយពី​សមត្ថកិច្ច​ធ្វើ​ការអប់រំ​មុខសញ្ញា​ទាំង​០៣​នាក់ ក៏បាន​ប្តេជ្ញារ​ចិត្ត ឈប់​លេង​ល្បែងស៊ីសង ចាប់ពីពេលនេះ​តទៅ។​

    ម្យ៉ាងដែរ​នៅ​ទីជនបទ​ប៉ូលិស​ចាត់ការ​ត្រឹម​អប់រំ  ប្រសិន​នៅ​ទីក្រុង​ពួកគាត់​អាច​ប្រឈមមុខ​នឹង​តុលា​ការមិន​ខាន៕

adverise with khmeread

មតិយោបល់