adverise with khmeread Unnamed %281%29

ឃាត់​ជនសង្ស័យ​ម្នាក់​កំពុង​ចែកចាយ​គ្រឿងញៀន​នៅ​ទឹកផុស

    កំពង់ឆ្នាំង ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ទឹកផុស​ឃាត់ខ្លួន​នា​ថ្ងៃទី​១៣​ កញ្ញា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៦​កន្លះ​ល្ងាច ខណៈពេល​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​ដោយ​ខុសច្បាប់។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ស្រុក​ទឹកផុស​បាន​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​នៅ​ចំណុច​ភូមិ​បឹង​ស្ទេង ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ ​ប៊ិន សំ​បែ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ ដកហូត​វត្ថុតាង​មាន​ម្សៅ​ក្រាម​ពណ៌​ស​១​កញ្ចប់​តូច​, ​ទូរ​សព្ទ័​មួយគ្រឿង​និង​ម៉ូតូ​ហុងដា​សេ​125 ពណ៌​ខ្មៅ​មួយគ្រឿង។ បន្ទាប់មក​បាន​កសាង​សំណុំរឿង​ញ្ជូ​ន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់