adverise with khmeread Unnamed %283%29

បញ្ជូន​ជនសង្ស័យ​៥​នាក់​លើ​២​ករណី​ទៅ​តុលាការ​ពាក់ព័ន្ធ​បទល្មើស​

    ភ្នំពេញ ៖ ជនសង្ស័យ​៥​នាក់​ក្នុង​២​ករណី​ដែល​ប៉ូលិស​ខណ្ឌ​សែន​សុខ​បង្ក្រាប​បានជា​បន្តបន្ទាប់​សង្ស័យ​ពាក់ព័ន្ធ​បទល្មើស​ត្រូវបាន​ប៉ូលិស​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃទី​១៤ ​កញ្ញា​នេះ​។​

    ករណី​ទី​១ ៖ ករណី​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​ច្បាប់ ​(​ដាក់​ដាវ​សាំ​មុ​រ៉ៃ​តាម​ខ្លួន​)​ នៅ​ថ្ងៃទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​ប្រហែល​៨ ​និង​៣០​នាទី​កម្លាំង​របស់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​បាន​ល្បាត​ក្នុងភូមិ​សាស្ត្រ​ត្រង់ចំណុច​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​បានឃើញ​ជនសង្ស័យ​ចំនួន​៣​នាក់​ជិះ​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ា​កនិច​កម្លាំង​ប៉ូលិស​មានការ​សង្ស័យ​បាន​ហៅ​ឱ្យ​ឈប់​ធ្វើការ​ត្រួតពិនិត្យ​ឆែក​ឃើញ​មាន​ដាវ​សាំ​មុ​រ៉ៃ​ចំនួន​០១​ដើម​ទុក​នៅក្រោម​កែបម៉ូតូ​សមត្ថកិច្ច​បានធ្វើកា​ដក​ហូត​រួច​នាំខ្លួន​ជនសង្ស័យ​ទាំង​០៣​នាក់​យកមក​សាកសួរ​តែម្តង។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​១.​ឈ្មោះ​ ​សុខ ជាតិ ​ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កម្មករ​ស្នាក់នៅ​ក្នុង​សិប្បកម្ម​ថ្ម​ម៉ាប​ភូមិ​បូរី​កម្មករ​ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​, ២.​ឈ្មោះ ​ឃុន ថន​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កម្មករ​ស្នាក់នៅ​ក្នុង​សិប្បកម្ម​ថ្ម​ម៉ាប​ភូមិ​បូរី​កម្មករ​ សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ​ និង​៣.ឈ្មោះ​ បូ ទី ​ភេទ​ប្រុស​ ​អាយុ​១៨​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​កម្មករ​ស្នាក់នៅ​ក្នុង​សិប្បកម្ម​ភូមិ​បូរី​កម្មករ​ សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ​។​

    សម្ភារៈ​ដកហូត​រួមមាន៖ ១.​ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន​០១​ដើម និង​២.​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ា​កនិច​ព៌​ណស​សេរី​២០១៤​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1FX.0641 រួច​បញ្ជូនទៅ​ខណ្ឌ​ចាត់ការ​តាម​នីតិវិធី​។​

    ករណី​ទី​២ ៖ មាន​ករណី​អំពើប៉ុនប៉ង​លួច​នៅ​ថ្ងៃទី​១២​ ខែកញ្ញា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​ប្រហែល​១០​ និង​៥០​នាទី​កម្លាំង​របស់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​បាន​ល្បាត​ក្នុងភូមិ​សាស្ត្រ​ត្រង់ចំណុច​តាមផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី បានឃើញ​ជនសង្ស័យ​ចំនួន​០២​នាក់​ជិះ​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​សេ​៥០​គុប​ជ្រុង​សមត្ថកិច្ច​យើង​មានការ​សង្ស័យ​បាន​ហៅ​ឱ្យ​ឈប់​ធ្វើការ​ត្រួតពិនិត្យ​ឆែក​ឃើញ​មាន​ដែក​កែច្នៃ​ចំនួន​០២ (​ឧបករណ៍​កែច្នៃ​សំរាប់​កាច់​បំផ្លាញ​សោរ​ម៉ូតូ​)​ ជាប់​នៅ​និង​ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​ ​បានធ្វើ​ការដកហូត​រួច​នាំខ្លួន​ជនសង្ស័យ​យក​កម​សាកសួរ​តែម្តង។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១.​ឈ្មោះ ​សេង ស៊ីឡែ​ន​ ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះជួល​ភូមិ​អូរ​បែ​ក្អម ​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ និង​២.ឈ្មោះ​ ណា​ល់ វីរៈ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ផ្សារ​តូច ​សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។ ​សម្ភារៈ​វត្ថុតាង​ដកហូត​រួមមាន​១.ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​គុប​ជ្រុង​សេ​៥០​ព៌​ណ​ទឹក​ប៉ិចពាក់​ស្លាក​លេខ​ភ្នំពេញ ​1AE.0624 និង​២.ដែក​កែច្នៃ​ចំនួន​០២ (​ឧបករណ៍​កែច្នៃ​សំរាប់​បំផ្លាញ​សោរ​ម៉ូតូ​)​។​

    ជនសង្ស័យ​ទាំង​៥​នាក់​លើ​២​ករណី​ខាងលើនេះ​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​១៤​កញ្ញា​នេះ៕

adverise with khmeread

មតិយោបល់