adverise with khmeread 14331004 1119329934820547 179921324 n

ចោរឆក់​ដៃ​ស្អិត​២​នាក់​ឆក់​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់ ត្រូវ​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​វ៉ៃខ្នោះ​

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់​បានសម្រេច​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី១៣ ​កញ្ញា ​ឆ្នាំ​២០១៦ ម៉ោង​០៩​ព្រឹក​នៅ​ចំណុច​មុខផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ ៣៦៩ ភូមិ​ជ្រោយ​បាសាក់ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​និយាយថា  ជនរងគ្រោះ​ឈ្មោះ ស្រី ស៊ី​ដា ភេទ​ស្រី អាយុ៤៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មេផ្ទះ ស្នាក់នៅ ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។​

    ចំណែក​ជនសង្ស័យ​០២​នាក់ គឺ​១.ឈ្មោះ មិន សុខ​ជា ហៅ​តាក់ ភេទ​ប្រុស អាយុ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ ភូមិ​តាងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ​និង​២.ឈ្មោះ មឿ​ន ចាន់​បូរី ហៅ​ខ្លី ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ ភូមិ​តាងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ជាមួយ​ប្តី ចេញពីផ្ទះ​ទៅ​ផ្សារ​ច្បារអំពៅ ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ជនសង្ស័យ​០២​នាក់​ខាងលើ ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក ហុងដា ZomerX ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1GA-9225 ​លេខ​តួ​-​លេខ​ម៉ាស៊ីន ៥០០៥០៤០ មកពី​ក្រោយ​អែប​ខាងឆ្វេង​ជនរ​គ្រោះ រួច​ជនសង្ស័យ​ឈ្មោះ មឿ​ន ចាន់​បូរី ដែល​អង្គុយ​ក្រោយ​បានធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ពី​ជន រងគ្រោះ​ដែល​កាន់​ដាក់​លើ​ភៅ​គេចខ្លួន។​

    ប៉ូលិស​បន្តថា នៅក្នុង​កាបូប​មាន ប្រាក់​អាមេរិក​២៦៥​ដុល្លារ​, ប្រាក់​ខ្មែរ​៨​ម៉ឺន​រៀល និង​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ១​សន្លឹក (​ឈ្មោះ​ជនរងគ្រោះ​) បានសម្រេច រួច​ជិះ​គេចខ្លួន ពេលនោះ ជនរងគ្រោះ​ស្រែក​ចោរៗ ក៏​ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ល្បាត​ក្បែរ​នោះ​ឃើញ​ជួយ​ដេញចាប់ ពេលនោះ​ជនសង្ស័យ​ទាំង​០២​នាក់​ក៏​ដួល​ម៉ូ​តូ រួច​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ និងដកហូត​បាន​កាបូប​លុយ​របស់​ជនរងគ្រោះ រួម​និង​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព រួច​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌច្បារអំពៅធ្វើការ​សាកសួរ និង​ចាត់ការ​តាមច្បាប់៕

adverise with khmeread

មតិយោបល់