1

សេដ្ឋី​ព័ត៌មាន Rupert Murdoch ដេក​មិន​លក់​រឿង​អតីត​ប្រពន្ធ​ស្និទ្ធស្នាល​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​

​    ​អតីត​បុគ្គលិក​ម្នាក់​បាន​អះអាងថា លោក Rupert Murdoch មាន​អារម្មណ៍​ភ្ញាក់ផ្អើល និង​ខកចិត្ត​ជាខ្លាំង​ដោយសារ​ទំនាក់ទំនង​ជិតស្និត​រវាង​អតីត​ប្រពន្ធ​របស់គាត់​គឺ​អ្នកស្រី Wendi Deng និង​មិត្តភក្តិ​យូរអង្វែង​របស់លោក​គឺ​អតីត​នាយករដ្ឋមន្ត្រី Tony Blair​។​

​    ​លោក Chris Mitchell អតីត​អគ្គ​និពន្ធ​នាយក​នៅ​អង្គភាព​ព័ត៌មាន News Corp Australia បាន​និយាយថា មហាសេដ្ឋី​ខាង​ផ្នែក​សារព័ត៌មាន​វ័យ ៨៥ រូបនេះ ធ្លាប់​ចិត្ត​ទូលាយ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​នយោបាយ​ទៅកាន់​លោក Blair វ័យ ៦៣ ឆ្នាំ ហើយ​បាន​ទទួលរង​ការឈឺចាប់​ដោយសារ​អ្វីដែល​បានកើត​ឡើង​រវាង​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​រូបនេះ និង​អ្នកស្រី Deng​។​

​    ​ដោយ​សរសេរ​នៅក្នុង​កំណត់ហេតុ Making Headlines របស់គាត់ លោក Mitchell បាន​និយាយថា លោក Murdoch បាន​ដេក​មិន​លក់​ទេ បន្ទាប់ពី​បែក​ពី​អ្នកស្រី Deng វ័យ ៤៧ ឆ្នាំ ដែលជា​ម្តាយកូន​ពីរ​របស់គាត់​។​

​    ​យោងតាម​វេ​ប​សាយ TheGuardian លោក Mitchell បានសរសេរថា "​គាត់​តេ​ទូរស័ព្ទ​ញឹកញាប់​ជាង​សព្វមួយដង​។ ហើយ​គាត់​និយាយ​ដោយស្មោះ​អំពី​បញ្ហា​ដេក​មិន​លក់ ឈឺ​ខ្នង​របស់គាត់ និង​អារម្មណ៍​ឈឺចាប់​របស់គាត់​នៅពេល​ដឹង​រឿងរ៉ាវ​ដែល​បានកើត​ឡើង​រវាង Wendi និង Tony Blair​។ វា​ច្បាស់​ណាស់​ថា មេ​របស់ខ្ញុំ​ខកចិត្ត​ដោយសារ​ភាពស្និទ្ធស្នាល​ដែល​គាត់​បានដឹង​រវាង​ប្រពន្ធ​របស់គាត់ និង​អតីត​មិត្តភក្តិ​គាត់​"៕

ប្រភព៖ DailyMail

អ្នកនឹងចូលចិត្ត

មតិយោបល់