adverise with khmeread Ad 218030273

Apple ទើបតែ​ចេញ iOS 10 បាន​មួយថ្ងៃ​មាន​បញ្ហា​បាត់​!

    ​អ្នក​ប្រើ iPhone ជុំវិញ​ពិភពលោក​កំពុង​និយាយថា Update កំណែ​ថ្មី (iOS 10) របស់ Apple ធ្វើឱ្យ​ទូរស័ព្ទ​របស់​ពួកគេ​ជាប់គាំង ឬ​ត្រូវ​ភ្ជាប់​ទៅ iTune ដើម្បី​បញ្ចប់​ការដំឡើង iOS 10 នៅលើ​កុំព្យូទ័រ បន្ទាប់ពី​ពួកគេ Update ទៅ iOS 10 តាមរយៈ​ទូរស័ព្ទ​។​

​    ​ហើយ​អ្នក​ខ្លះទៀត​និយាយថា​បានឃើញ​សារ​កំហុស​មួយ ដោយ​ណែនាំ​ឱ្យ​ពួកគេ​ដំឡើង​ប្រព័ន្ធ​ដំណើរការ​របស់​ពួកគេ​សារ​ថ្មី​ទាំងស្រុង​។ នេះ​បើ​យោង​វេ​ប​សាយ The Verge ។​

​    ​បញ្ហា​នេះ​មានន័យថា​អ្នកប្រើប្រាស់​មិនអាច​រក្សា​ឯកសារ​នៅលើ​ទូរស័ព្ទ​របស់​ពួកគេ​បានទេ ដែល​វា​អាច​នឹងត្រូវ​បាត់​ទិន្នន័យ​ដូចជា​រូបភាព​ជាដើម​។​

​    ​ក្រុមហ៊ុន Apple បាន​ស្នើឱ្យ​អ្នកប្រើប្រាស់ Update តាមរយៈ iTune នៅលើ​កុំព្យូទ័រ​មុន ប្រសិនបើ​ពួកគេ​មានការ​លំបាក​៕

ប្រភព៖ Metro

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់