adverise with khmeread 1

​ចម្លែក​! នៅ​អង់គ្លេស ក្តៅ​ខ្លាំង​មួយ​ចំហៀង​ប្រទេស និង​មួយ​ចំហៀង​ទៀត​ភ្លៀង​បង្ក​ជំនន់ ដែលនាំឱ្យ Man City ផ្អាក​ការប្រកួត CL យប់មិញ​

​    ​ភាគ​ខាងជើង​អង់គ្លេស​កំពុង​ត្រូវបាន​វាយប្រហារ​ដោយ​ភ្លៀង​ធ្លាក់​ដ៏​ខ្លាំង និង​ទឹកជំនន់​ខណៈ​ផ្នែក​ដទៃទៀត​នៅ​ចក្រភព​អង់គ្លេស​ក្លាយជា​ថ្ងៃ​ដ៏​ក្តៅ​បំផុត​ប្រចាំឆ្នាំ និង​ជា​ខែកញ្ញា​ក្តៅ​បំផុត​គិត​ចាប់តាំងពី​ឆ្នាំ ១៩១១​។​

​    ​ក្រុម​អ្នក​អាំង​ថ្ងៃ​បាននាំគ្នា​ចេញទៅ​ឆ្នេរសមុទ្រ​ជុំវិញ​ប្រទេស​ដើម្បី​ទទួល​រលក​កម្តៅ​ដែល​គេ​ឃើញ​សីតុណ្ហភាព​កើតឡើង​ដល់​ទៅ ៣៤,៤ អង្សា​នៅឯ​ទីក្រុង​បុរាណ Gravesend និង​តំបន់ Kent និង ៣២,៨ អង្សា​នៅ​ទីក្រុង​ឡុង​ដ៍​។​

​    ​អ្នក​ព្យាករ​អាកាសធាតុ​និយាយថា តំបន់​ជាច្រើន​នៅ​អង់គ្លេស​ភាគខាងត្បូង និង​ភាគ​កណ្តាល​នឹង​ទទួល​កម្តៅ​នៅ​សីតុណ្ហភាព ៣១ និង ៣២ អង្សា ដែល​នេះ​មានន័យថា ផ្នែក​មួយចំនួន​នៃ​ចក្រភព​អង់គ្លេស​បច្ចុប្បន្ន ក្តៅ​ជាជាង​ទីក្រុង​រ៉ូម កោះ Crete ប្រទេស​ថៃ កោះ Majorca និង​ទីក្រុង​ម៉ា​ឌ្រី​ដ​ទៅទៀត​។​

​    ​យ៉ាងណាក្តី ផ្នែក​មួយចំនួន​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​ធ្វើឱ្យ​ការិយាល័យ​ឧតុនិយម Met Office បានចេញ​ការព្រមាន​ចំពោះ​ភាគ​ពាយព្យ ភាគ​ឦសាន តំបន់ Yorkshire  និង​ផ្នែក​មួយចំនួន​ក្នុងប្រទេស​ស្កុ​តឡែ​ន​។​

​    ​រូបភាព​មួយចំនួន​នៅលើ​បណ្តាញ​សង្គម​បានបង្ហាញ​អំពី​ទឹកជំនន់​បាន​វាយលុក​ភាគ​ពាយព្យ​ប្រទេស​អង់គ្លេស​។​

​    ​នៅក្នុង​ទីក្រុង​ម៉ាន់​ឆេស​ស្ទើ​វិញ មាន​ភ្លៀង​ធ្លាក់​ដ៏​ខ្លាំង​ដែល​បាន​បង្ខំ​ក្លឹប Manchester City ផ្អាក​ការប្រកួត​បើកឆាក Champions League ជាមួយ Borussia Monchengladbach ព្រោះ​ទឹកបាន​លេច​តារាង​៕

adverise with khmeread
ប្រភព៖ DailyMail

អ្នកនឹងចូលចិត្ត

មតិយោបល់