adverise with khmeread Unnamed %281%29

ឃាត់​បុរស​ម្នាក់​តាម​ដីកា​រឿង​លុយកាក់

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌដង្កោ​ទទួល​ពី​ជនរងគ្រោះ ដែល​ឃាត់ខ្លួន​ប្រគល់ឱ្យ​ប៉ូលិស​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​នៅ​ល្ងាច​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ ពីបទ "មាន​ចេតនា​ធ្វើឱ្យ​ខូចប្រយោជន៍​អ្នកដទៃ ដោយ​ការជំទាស់​ឬ​ដក​ប្រាក់ ពី​គណនី​សម្រាប់​ទូទាត់​មូលប្បទានប័ត្រ"​។

    ប៉ូលិស​និយាយថា នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​៦ ​និង​៣០​នាទី ល្ងាច​ជនរងគ្រោះ​ឈ្មោះ ឡេង លឹម​អ៊ាង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​លក់ដូរ ទីលំនៅ​ភូមិ​២ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ រិ​ទ្ធ ចំរើន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះសំណាក់​តារា សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ប្រគល់ឱ្យ​ប៉ូ​លិ​ខណ្ឌដង្កោ​ចាត់ការ​តាមច្បាប់។​

    ការចាប់ខ្លួន​យោងតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន លេខ​១២១​ត​ព្រ ចុះ​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៣ ចុះហត្ថលេខា ដោយ​លោក កែវ មុនី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ "​មាន​ចេតនា​ធ្វើអោយ​ខូចប្រយោជន៍​អ្នកដទៃ ដោយ​ការជំទាស់​ឬ​ដក​ប្រាក់ ពី​គណនី​សម្រាប់​ទូរ​ទាត់​មូលប្បទានប័ត្រ" ​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១២ យកមក​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌដង្កោ៕​

adverise with khmeread

មតិយោបល់