adverise with khmeread Unnamed

បុរស​ម្នាក់​ញៀន​ថ្នាំ​អុកឡុក​ក្នុង​ក្រុមគ្រួសារ​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន​នៅ​មណ្ឌល​កែ​ក្រែ​

    ពោធិ៍សាត់ ៖ បុរស​បែក​ថ្នាំ​ម្នាក់​បានធ្វើ​សកម្មភាព​អុកឡុក​ក្នុង​គ្រួសារ​ត្រូវ​អាណាព្យាបាល​ប្តឹង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បញ្ជូនទៅ​មណ្ឌល​កែប្រែ​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១៣ ​ខែកញ្ញា ​ឆ្នាំ​២០១៦​។​

    អំ​ស្រី ​លឹម ហុង អាយុ​៥៣​ឆ្នាំ​ រស់នៅ​ភូមិ​ទួល​ត្បែង ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​បានឱ្យ​សមត្ថកិច្ច​ដឹងថា សូម​លោក​ប៉ូលិស​ជួយ​អន្តរាគមន៍​ឱ្យ​គាត់​ផង​ព្រោះ​កូន​របស់គាត់​ទំនងជា​បែក​ថ្នាំញៀន​ព្រោះ​គេ​បាន​អុកឡុក​ក្នុងផ្ទះ​ស្ទើរតែ​រាល់ថ្ងៃ។​

    ក្រោយពី​ស្តាប់​ការរាបរាប់​របស់​អំ​ស្រី​ លឹម ហុង រួចមក​លោក​វរសេនីយ៍ត្រី​ ឯម រុន អធិការ​ប៉ូលិស​ស្រុក​ក្រគរ​បាន​ដឹកនាំ​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឈើ​តុំ​ចុះ​ចាប់​ឃាត់ខ្លួន​បុរស​បែក​ថ្នាំ​ឈ្មោះ ​ហេង សិលា ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​ធ្វើការ​សួរនាំ។​

    ក្រោយពី​សមត្ថកិច្ច​ធ្វើការ​សួរនាំ​បុរស​បែក​ថ្នាំ​ឈ្មោះ ​ហេង សិលា បាន​សារភាពថា​ខ្លួន​បាន​ប្រើប្រាស់​ថ្នាំញៀន​ហើយ​បង្ក​ការអុកឡុក​ក្នុង​ក្រុមគ្រួសារ​មែន។ មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន​បាន​សារភាព​នៅ​កំហុស​របស់ខ្លួន សមត្ថកិច្ច​បាន​ក៏ធ្វើ​តេស​ទឹកនោម​ឃើញថា បុរស​រូបនេះ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន អាណាព្យាបាល​បានសម្រេច​ចិត្ត​ឱ្យ​សមត្ថកិច្ច​បង្ក​សំណុំរឿង​បញ្ជូន​បុរស​បែក​ថ្នាំ​រូបនេះ​ទៅ​មណ្ឌល​កែប្រែ​ខេត្តបន្ទាយមានជ័យ​តែម្តង​៕

adverise with khmeread

មតិយោបល់