adverise with khmeread 1

នៅ​អាមេរិក​កំពុង​ផ្អើល​ថា​លោកស្រី Hillary Clinton មិនដឹង​នៅរស់​ឬ​ស្លាប់ ក្រោយ​លេច​ឮថា​មាន Hillary ក្លែងក្លាយ​បន្លំ​ខ្លួន

    ​ក្រុម​អ្នកបកស្រាយ​ទ្រឹស្តី​លាក់កំបាំង​បាន​អះអាងថា លោកស្រី Hillary Clinton បាន​ប្រើប្រាស់​ខ្លួនប្រាណ​ក្លែងក្លាយ​បន្ទាប់ពី​គាត់​បាន​វិលមុខ​ដួល​នៅ​ពិធី​រំ​ឮ​ក​វិញ្ញាណក្ខន្ធ ៩/១១ កាលពី​ថ្ងៃអាទិត្យ​។​

​    ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​បានចាប់ផ្តើម​ចែករំលែក​រូបភាព​ប្រៀបធៀប​របស់​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ​រូបនេះ​ដើម្បី​ចង្អុលបង្ហាញ​ពី "​ភាពខុសគ្នា​នៃ​រូបរាងកាយ​" របស់លោក​ស្រី Clinton ដែល​គេ​ប្រទះឃើញ​ចេញពីផ្ទះ​កូនស្រី Chelsea Clinton បន្ទាប់ពី​ពិនិត្យ​សុខភាព​។ 

​    ​ទោះយ៉ាងណា ក្រុម​អ្នក​រិះគន់​និយាយថា ស្ត្រី​ដែល​បាន​ដើរ​ចេញពីផ្ទះ​របស់​នាង Chelsea គឺជា​មនុស្ស​មានមុខមាត់​ស្រដៀង​ប៉ុណ្ណោះ មិនមែនជា​លោកស្រី Hillary ទេ​។​

​    ​អ្នកគាំទ្រ​លោក Donald Trump ដែលមាន Twitter ឈ្មោះ Always Trump បានសរសេរថា "​ម្រាមដៃ​ចង្អុល​របស់ Hillary វែង​ជាង​ម្រាមដៃ​នាង​។ ម្នាក់នេះ​មិនមែន Hillary ទេ​"​។​

​    ​រីឯ​នារី​ម្នា​ក់បាន​និយាយថា "​នេះ​ជា​រាងកាយ​មុន និង​ក្រោយ លោកស្រី Hillary ដួលសន្លប់​! គ្រាន់តែ​ជាការ​លាក់កំបាំង​ទេ មើលចុះ​ច្រមុះ​ពិតជា​ខុសគ្នា​ឆ្ងាយ​ណាស់​"​។ រីឯ​អ្នក​ផ្សេងទៀត​បាន​វិភាគ​ត្រចៀក​របស់លោក​ស្រី និង​បាន​អះអាងថា ស្ត្រី​ដែល​បាន​ចេញពីផ្ទះ​របស់ Chelsea មាន​ទង​ស្លឹកត្រចៀក​ធំ​ជាង Hillary ពិតប្រាកដ​។​

​    ​គណនី Twitter ឈ្មោះ Robertbirsinger បាន​ចោទ​សួរថា ហេតុអ្វី​បានជា​លោកស្រី Clinton ឱប​ក្មេង​នៅតាម​ដងផ្លូវ​នៅពេល​គាត់​មាន​ជំងឺ​បែបនេះ ខណៈ​ខ្លះទៀត​បាន​អះអាងថា វា​ជា​រឿង​ដ៏​គួរឱ្យ​សង្ស័យ​ដែល​លោកស្រី​មិនមាន​អង្គរក្ស​ការពារ​នៅពេល​គាត់​ចាក​ចេញពីផ្ទះ​កូនស្រី​ខ្លួន​។​

​    ​ឥឡូវនេះ​សញ្ញា​ទ្រុង​ជ្រូក #isHillaryallive (​តើ​លោកស្រី Clinton នៅរស់​មែន​ទេ​?) បានចាប់ផ្តើម​ផុសផុល​បន្ទាប់ពី​មានការ​ប្រៀបធៀប​រូបភាព​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់