adverise with khmeread 14348727 292348891146231 124410838 n

ប្រទះឃើញ​អាវុធ​ធុន​ B40,5​ ចំនួន​១​ដើម ​គ្រាប់​២​គ្រាប់​ នៅក្នុង​ព្រៃ​

    ពោធិ៍សាត់ ៖ អាវុធ​ធុន ​B40,5​ ចំនួន​១​ដើម ​និង​គ្រាប់​២​គ្រាប់​ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅក្នុង​ព្រៃ​ហើយ​ផ្តល់​ព័​ត៌​មាន​ឱ្យ​ប៉ូលិស​យកមក​រក្សាទុក​នៅ​ព្រឹក​ថ្ងៃទី​១៣ ​ខែកញ្ញា ​ឆ្នាំ​២០១៦​នៅ​ចំណុច​ត្រាំ​នង្គ័ល ស្ថិតក្នុង​ភូមិ​វាល ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​

    បងប្រុស​ឈ្មោះ​ ប្រាក់ អៀក អាយុ​៣៧​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ខាងលើ​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យដឹងថា អាវុធ​ធុន​ធ្ងន់​និង​គ្រាប់​បេ​ចំនួន​២​គ្រាប់​ខាងលើ​ដែល​គាត់​ប្រទះឃើញ​នៅក្នុង​ព្រៃ ខណៈពេលដែល​គាត់​បាន​ដើរទៅ​ចម្ការ​ក៏​ប្រទះឃើញ​អាវុធ​នេះ ហើយក៏​ប្រញាប់ប្រញាល់​ផ្តល់ព័ត៌មាន​ឱ្យ​សមត្ថកិច្ច​ ដើម្បី​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សំរោង​។​

    លោក​វរសេនីយ៍ទោ ​វង សា​វេត អធិការ​ប៉ូលិស​ស្រុក​ភ្នំក្រវាញ​បានឱ្យដឹងថា អាវុធ​ធុន​បេ​ចំនួន​១​ដើម​និង​គ្រាប់​ចំនួន​២​គ្រាប់​ដែល​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅក្នុង​ព្រៃ​ គឺជា​អាវុធ​និង​គ្រាប់​ដែល​សល់​ពី​សម័យ​សង្គ្រាម។​

    បច្ចុប្បន្ន​អាវុធ​ និង​គ្រាប់ ​ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ស្រុក​ភ្នំក្រវាញ​ប្រគល់ឱ្យ​ក្រុម​ស៊ីម៉ាក​យកទៅ​រក្សាទុក​បន្ត៕

adverise with khmeread

មតិយោបល់