adverise with khmeread Unnamed %283%29

គួរឱ្យអាសូរ! ក្មេងប្រុសតូចរបួសជើងស្រែកយំទាំងឈឺចាប់ ខណៈបុរសម្នាក់ទៀតបាក់ជើងស្តាំ ដោយសារឡានបើកបុកម៉ូតូ

    ពោធិ៍សាត់ ៖ មាន​បុរស​ម្នាក់ ក្មេង​ម្នាក់​រងរបួស​ដោយ​រថ​យន្ត​កូរ៉ូឡា មួយគ្រឿង​ចេញពី​ចាក់​សាំង ទៅបុក​ជនរងគ្រោះ​ដែល​កំពុង​ជិះ​ម៉ូតូឌុបគ្នា​ដែល​គ្រោះ​នេះ​កើតឡើង​នៅវេលា​ម៉ោង​០៣ ​និង​១០​នាទី​រសៀល ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​០៥ ត្រង់ចំណុច​មុខស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​សូ​គី​មិច ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៨១-១៨២ ស្ថិតក្នុង​ភូមិ​ព្រៃ​ឱ​ម៉ា​ល់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់។​

    សាក្សី​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ទាំង​០២​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1E 5806 ក្នុងទិសដៅ​ពី​កើ​តទី​លិច​។ លុះ​មកដល់​ចំណុច​ខាងលើ​ស្រាប់តែ​គេ​ឃើញ​រថយន្ត​ម៉ាក​កូរ៉ូឡា ពាក់​ស្លាក​លេខ​ 7378​ ចេញពី​ចាក់​សាំង បាន​បុក​អ្នកជិះ​ម៉ូតូ បណ្តាល​ឱ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ។​

    លោក​វរសេនីយ៍ទោ ឈន រិ​ទ្ធិ៍ អធិការ​ប៉ូលិស​ក្រុង​ពោធិ៍សាត់ បានឱ្យដឹងថា ជនរងគ្រោះ​ទាំងពីរ​នាក់​ទី​១-​ឈ្មោះ ស៊ុន សុ​ម៉ៃ​យ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រងរបួស​បាក់ជើង​ខាងស្តាំ និង​ទី​២-​ឈ្មោះ ថន ពន្លក ភេទ​ប្រុស អាយុ​១០​ឆ្នាំ រងរបួស​ជើង​ខាងស្តាំ អ្នក​ទាំង​០២​នាក់​រស់នៅ​ភូមិ ទួល​ម្កាក់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់។​

    លោក​អធិការ​បន្តថា ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​បើក​រត់​គេចខ្លួនបាត់ រីឯ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​ ​ចំណែក​ម៉ូតូ​ជន​រងគ្រោះ​ត្រូវបាន​កម្លាំង​ជំនាញ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ក្រុង ដើម្បី​កសាង​សំ​​ណុំរឿង​តាម​នីតិវិធីច្បាប់៕

adverise with khmeread

មតិយោបល់