adverise with khmeread Unnamed %281%29

ជនសង្ស័យ​២​នាក់​ត្រូវ​ប៉ូលិស​ក្រុង​ខេមរៈភូមិន្ទ​វ៉ៃខ្នោះ​ពាក់ព័ន្ធ​គ្រឿងញៀន​

    កោះកុង ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​ខេមរៈភូមិន្ទ​ឃាត់ខ្លួន​នៅ​រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់ និង​រក្សាទុក​សារធាតុ​ញៀន នៅ​ចំណុច​ផ្សារ​ចាស់ ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន ២ នាក់ ប្រុស​មានឈ្មោះ កង ចាន់​រង្សី អាយុ២១ឆ្នាំ និង​ឈ្មោះ វែង សេង​ហួត អាយុ១៧​ឆ្នាំ ស្នាក់​ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង រឹបអូស​បាន ម្សៅ​ស​ថ្លា ប្រភេទ​ម៉ា​ទឹកកក ២ កញ្ចប់​តូច​។​

    បច្ចុប្បន្ន​ប៉ូលិស​បាន​បំពេញ​សំណុំរឿង ញ្ជូ​ន​ទៅ​តុលាការខេត្ត​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់