adverise with khmeread Unnamed %281%29

ឡានធំ​បើក​បុក​ម៉ូតូ​របួស​មួយ​គ្រួសារ​មាន​គ្នា​៤​នាក់​នៅ​កណ្តាលស្ទឹង​

    កណ្តាល ៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​ម៉ូតូ​រងរបួស​មួយ​គ្រួសារ​មាន​គ្នា​៤​នាក់​របួសធ្ងន់​៣​នាក់​និង​ស្រាល​ម្នាក់​កើតឡើង​កាលពី​វេលា​ម៉ោង​០៦ ​និង​៥០​នាទី ថ្ងៃទី​១៤ ​កញ្ញា​ ឆ្នាំ២០១៦ លើ​ផ្លូវជាតិ​លេខ​៣​ចន្លោះ​គីឡូម៉ែត្រ​៣២-៣៣​នៅ​ចំណុច​ភូមិតា​ឡឹ​ក​ ឃុំ​ត្រ​ស្រុ​ពាំង​វែង ស្រុក​កណ្ដាលស្ទឹង ខេ​ត្ក​កណ្ដាល​។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កដោយ​រថយន្ត​ម៉ាក​ហ៊ី​យាន់​ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​-0314 (​អ្នក​បើ​ក​បររត​គេចខ្លួន​) បើក​ពី​ភ្នំពេញ​ទៅ​តាកែវ​(​ច្រាសទិស​គ្នា​)​។​

    ចំណែក​ភាគី​ជនរងគ្រោះ​​ឈ្មោះ ឡា​ម រិត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​ខ្លា​លោត ​ឃុំកំពង់ត្រាច​ ស្រុក​រមាសហែក​ ខេត្តស្វាយរៀង ជិះម៉ូតូ​ម៉ាក់​ស្មា​ក់ ព​ណ៌​ខ្មៅ ពាក់​ស្លាកលេខ​តាកែវ 1A-7673 ​របួសធ្ងន់ និង​មាន​អ្នក រួម​ដំណើ​រ​៣​នាក់​ប្រពន្ធ និង​កូន​២​នាក់​(​សរុប​ទាំង​បួន គឺ​របួសធ្ងន់​៣​ស្រាល​១​នាក់​) ក្នុងទិសដៅ​ពី តាកែវ​មក​ភ្នំពេញ​។ ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​លោកសង្ឃ​។​

    ប៉ូលិ​ស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ និង​វេលា​កើតហេតុ​ខាងលើ​រថយន្ត​បង្កបាន​បើក មកដល់​ចំណុច​ខាងលើ ស្រាប់តែ​រថយន្ត​ដាច់ រ៉ូ​ទីល​ខាងមុខ​រ៉េ​ចង្កូត​ទៅបុក ម៉ូតូ​ច្រាសទិស​គ្នា​តែម្តង​។ ​ក្រោយពេល​វាស់វែង​រួច​វត្ថុ​តាំង​យកមក​រក្សាទុក​នៅ​អធិការ ដ្ឋា​ន​ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​នីតិវីធី៕​

adverise with khmeread

មតិយោបល់