Unnamed %284%29

ពល​ការិនី​ខ្មែរ​ម្នាក់​ត្រូវ​មេការ​ជនជាតិ​ចិន​វាយ​ធ្វើបាប​នៅ​កូរ៉េ​

    កូរ៉េខាងត្បូង ៖ ពល​ការិនី​ខ្មែរ​ម្នាក់​ត្រូវ​មេការ​ជនជាតិ​ចិន​វាយ​ធ្វើបាប​នៅ​កូរ៉េខាងត្បូង​ ហើយ​ត្រូវបាន​គេ​បង្ហោះ​រូបភាព​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ឥឡូវ​ខាង​ស្ថានទូត​ខ្មែរ​បាន​ស្គាល់​អត្តសញ្ញាណ និង​កំពុង​ចាត់ការ​តាម​នីតិវិធី។​

    លោក Chea  Lyse  បាន​បង្ហោះ​ព័ត៌មាន​នេះ​នៅ​ថ្ងៃទី​១៤ ​កញ្ញា​នេះ​ថា ករណី​ដែលមាន​ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវបាន​មេការ​រោងចក្រ​ប្រើ​អំពើហិង្សា​មកលើ ដែល​ត្រូវបាន​បង្ហោះ និង​ចែកចាយ​នៅលើ ហ្វេ​ស​ប៊ុ​ក​នោះ បានកំណត់​អត្តសញ្ញាណ​បាន​ហើយ។​

    លោក​បន្តថា ជនរងគ្រោះ​ឈ្មោះ សួង ស្រី​និ​ច អាយុ២៨​ឆ្នាំ មកពី​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ កំពុង​បម្រើ​ការងារ​ផ្នែក​ឧស្សាហកម្ម នៅ​តំបន់ អ៊ឺ​យ​ចុង​ប៊ូ ត្រូវបាន​មេការ​ជនជាតិ​ចិន​ម្នាក់ ប្រើ​អំពើហិង្សា​វាយ​មកលើ​ខ្លួន​ក្នុង​ផ្ទះបាយ កាលពី​ម៉ោង​១២​យប់​ថ្ងៃ​១៣ ខែកញ្ញា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​។​

    លោ​កប​ន្រ​ទៀតថា ខណៈពេល​នេះ​លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​កូរ៉េខាងត្បូង បាន​ចាត់​ឱ្យ​ក្រុមការងារ​ស្ថានទូត​សួរនាំ​ជនរងគ្រោះ ដើម្បី​ស្ដាប់​ដំណើររឿង និង​ស្វែងរក​ដំណោះស្រាយ​ផ្លូវច្បាប់​ជូន​គាត់។​ ព័ត៌មាន​វិវត្តន៍​យ៉ាងណា​នោះ​លោក​នឹង​ជម្រាបជូន​នៅពេល​ក្រោយ៕​

មតិយោបល់