adverise with khmeread Unnamed

ធ្លាប់​ជាប់គុក​...​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​អ្នកស្រុក​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ ជនសង្ស័យ​គាស់​ផ្ទះ​លួច​ទ្រព្យ​អ្នកស្រុក​ម្នាក់ ត្រូវបាន​ប៉ូលិស​ប៉​ស្តិ៍​ចោមចៅ ចាប់ខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ចូល​យក​ទូរទស្សន៍​១​គ្រឿង ក្នុង​បុរី​សន្តិភាព​២ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​យប់​រំលង​អា​ធ្រា​ត្រ​រហូតដល់​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦​នេះ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ជាប់​។​

    ប៉ូលិស​បា​ន្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់​ខ្លូន​បាន​ឈ្មោះ ផាន់ វែង អាយុ​១៩​ឆ្នាំ ស្នាក់នៅ​ក្នុង​បុរី​សន្តិភាព​២ ហើយ​ជនសង្ស័យ​នេះ​ធ្លាប់​ជាប់ពន្ធនាគារ​៦​ខែ​ផងដែរ ពីបទ​លួច និង​គាស់​ផ្ទះ ពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

    បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​មន្ដ្រី​ជំនាញ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាមច្បាប់​៕

adverise with khmeread

មតិយោបល់