ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្ដិ៍ក្បាលកោះ ខណ្ឌច្បារអំពៅ ធ្វើការចាប់ខ្លួនជនល្មើសម្នាក់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន នៅថ្ងៃទី១៤ កញ្ញា ឆ្នាំ២០១៦ ម៉ោង៦ និង៣០នាទីនៅចំណុចភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពីបទប្លន់។
ប៉ូលិសនិយាយថា ការចាប់ខ្លួនយោងតាមដីកាលេខ១៧៦ ដ ច នចុះថ្ងៃទី២៣ មិនា ឆ្នាំ២០១៦ ចេញដោយលោក ឆែ វីរៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ លួច មានស្ថានទំងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា ប្រព្រឹត្តនៅចំណុច មុខវត្តចន្ទ័រង្សី ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥។
ប៉ូលិសបន្តថា ជនល្មើសឈ្មោះ ម៉ៅ សុខហេង ភេទប្រុស ឆ្នាំកំណើតថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៩១ ជនជាតិខ្មែរ ស្នាក់នៅ ភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ មុខរបរ កម្មករសំណង់។
បច្ចុប្បន្នជនល្មើសឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅដើម្បីចាត់ការ តាមនីតិវិធី៕
