ភ្នំពេញ ៖ ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងរើសជើងឯក លើកទី១ ប្រចាំឆ្នាំ២០១៦ បានប្រកាសបិទជាផ្លូវការហើយ កាលពីដើមសប្តាហ៍នេះ នៅវិមានកីឡដ្ឋានជាតិ បន្ទាប់ពីសម្រាំងបានម្ចាស់ជ័យលាភីលើគ្រប់វិញ្ញាសាដ៏ ច្រើនសន្ធឹកសន្ធាប់រួចរាល់ហើយនោះ។
លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា ព្រឹត្តិការណ៍ លើកទី១នេះនឹងផ្តល់ជាប្រយោជន៍ថ្មីមួយ សម្រាប់វិស័យកីឡាតេក្វាន់ដូ ITF ដើម្បីឈានទៅពង្រឹង និងពង្រីក វិស័យកីឡាមួយនេះនៅកម្ពុជា ឱ្យបានផុលផុសឡើងបន្ថែមទៀត។
លោកបន្ថែមថា សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាត្រូវបន្តយកចិត្តទុកដាក់ និងអនុវត្តនូវផែនការ សកម្មភាពឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បី សម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ដែលជាការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិ វឌ្ឍវិស័យកីឡាឱ្យមានការរីកចម្រើនទាំងក្នុងកម្រិតជាតិ តំបន់ និងពិភពលោក។
យោងតាមលទ្ធផលរបស់គណៈកម្មការបច្ចេកទេសបានឱ្យដឹងថា ជ័យលាភីលើវិញ្ញាសាសម្តែងបច្ចេក ទេសពិសេសឯកត្តជនបុរស មេដាយមាស បានទៅលើកីឡាករ ឃឿន ប៊ុនឡុង ក្លិបក្តីចាស់, មេដាយប្រាក់ កីឡាករ ឃឿន ប៊ុនលាង ក្លឹបក្តីចាស់ និងមេដាយសំរិទ្ធ កីឡាករ យិន យូរី ក្លឹបសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល។
វិញ្ញាសាសម្តែងបច្ចេកទេសការពារខ្លួន ១ទល់៣នាក់ជាក្រុមបុរសមេដាយមាស បានទៅលើ ក្លឹបយុវជនក្រុម១, មេដាយប្រាក់បានទៅលើក្លឹបយុវជនក្រុម២ និងមេដាយសំរិទ្ធ បានទៅលើក្លឹបយុវជន១។
រីឯ វិញ្ញាសាសម្តែងបច្ចេកទេសពិសេសជាក្រុមបុរស មេដាយមាស ក្លឹបក្តីចាស់, មេដាយប្រាក់ ក្លឹបសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល និងមេដាយសំរិទ្ធ បានទៅលើក្លឹបយុវជន។
ប្រយុទ្ធជាក្រុមបុរស៖ មេដាយមាស បានទៅលើក្លិប អាវុធហត្ថរាជធានីភ្នំពេញ, មេដាយប្រាក់ ក្លឹបយុវជន និងមេដាយសំរិទ្ធ បានទៅលើក្លឹបយុវ ជនក្រុម១ និងក្លឹបសេរីភាព។ ក្រៅពីនេះមានជ័យលាភីលើវិញ្ញាសាមួយចំនួនទៀតផងដែរ។
ថ្លែងក្រោយបញ្ចប់ការបំពាក់មេដាយជ័យលាភី, លោក កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាមានប្រសាសន៍ថា Sound by កែវ រ៉េមី File សម្ភាសន៍ ០០១ (កាត់ហើយ)។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍លើកទី១នេះមានក្លឹបចូលរួមចំនួន១៤មកពីបណ្តាខេត្តនានាទូទាំងប្រទេស ដោយមានកីឡាករសរុប ៣៣១នាក់ និងកីឡាការិនី៧៦នាក់៕
