adverise with khmeread 999999

ចាប់តាមដីកាពីបទបង្ករបួសស្នាមតាំងពីឆ្នាំ២០០៩

    កណ្ដាល ៖ ប៉ូលិស​ស្រុក​អង្គស្នួល​បាន​ឃាត់ខ្លួន​ម្នាក់​កាលពី​រសៀល​ថ្ងៃទី​៨​មករា​ឆ្នាំ​២០១៦​តាម​ដីកា​ពីបទ​បង្ក​របួសស្នាម​នៅ​ចំណុច​ភូមិ​ត្រពាំង​ឈើ​នាង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​
    ប៉ូលិស​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បានធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​ចាប់ខ្លួន ជន​ជាប់ ចោទ​តាម​ដីកា​របស់​សាលាដំបូង​ខេត្តកណ្ដាល នៅ​ចំណុច​ប៉ុស្តិ៍​រដ្ឋបាល​ពើក​ថ្ងៃទី​០៨ មករា​ឆ្នាំ​២០១៦ វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល ។​
    ប៉ូលិស​បន្តថា ជនជាប់ចោទ​ឈ្មោះ​មាស សុខុន ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​សិស្ស​ជនជាតិ​ខែ្មរ​នៅ​ភូមិ​ត្រពាំង​ឈើ​នាង ឃុំ​ពើក ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។​
​លេខ​ដីកា​២៤៥​ដកប​ចខ​ចុះ​ថ្ងៃទី​២៣​ខែកុម្ភៈ ឆ្នាំ​២០១០ របស់លោក​អ៊ិន វ៉ានវិបុល ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តកណ្តាល​ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ត្រពាំង​ឈើ​នាង ឃុំ ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​កាលពី​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០០៩​ពីបទ​បង្ក​របួស​ដោយ​ចេតនា​។​
   ក្នុងករណីនេះ សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់