adverise with khmeread Marcus rashford

Marcus Rashford: Ronaldo គឺជានិមិត្តរូបសម្រាប់កីឡាករវ័យក្មេង

          ខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford បាន​និយាយ​ថា អតីត​កីឡាករ​ Cristiano Ronaldo របស់​ Man Utd ​​គឺជា​កម្លាំង​ជំរុញទឹកចិត្ត​របស់ខ្លួន។

          Ronaldo បាន​ចាកចេញពី​ក្លឹប Man Utd មក​ក្លឹប​ Real Madrid កាល​ពី​ឆ្នាំ​២០០៩ ដែល​នៅពេល​នោះ Rashford ទើបតែមាន​អាយុ​១១​ឆ្នាំ​ប៉ុណ្ណោះ។ Rashford ដែល​នៅជាមួយ​ Man Utd តាំងពី​អាយុ​៧​ឆ្នាំ​នោះ​នៅ​ចាំ​បាន​ថា ខ្លួន​បានឈរមើល​ការហ្វឹក​ហាត់និង​ការ​លេង​របស់ Ronaldo ។

          Rashford បានបន្ត​ថា​ ភាព​ប្តូរផ្តាច់​​របស់​កីឡា ករ​ម្ចាស់បាល់​មាស​បី​សម័យ​កាល​នេះ​លើ​អាជីព​បាល់​ទាត់​ពិតជា​ធ្វើ​ឲ្យ​ខ្លួន​ចាប់អារម្មណ៍​ខ្លាំងមែនទែន។ គាត់​គឺ​ជា​មនុស្ស​ម្នាក់​ដែល​គ្រប់គ្នា​តាម​មើលនៅពេលគាត់មកដល់ Man Utd​។ គាត់​ប្រឹងប្រែង​ហ្វឹកហាត់​រៀងរាល់ថ្ងៃ ហើយ​លទ្ធផល​កើតមាន​នៅលើ​ទីលាន។ គាត់ ពិតជា​ចង់ក្លាយ​ជា​កីឡាករ​ឆ្នើម​នៅ​លើ​ពិភព​លោក”។

          កីឡាករវ័យក្មេងរូបនេះនឹងបង្ហាញមុខនៅតំបន់​ប្រយុទ្ធ​នៅ​យប់ថ្ងៃព្រហស្ប​តិ៍​ក្នុងការ​ប្រកួត​ក្រ​បខណ្ឌ​​Europa League ជាមួយ​ក្រុម​ហូឡង់ Feyenoord ៕

adverise with khmeread

មតិយោបល់