adverise with khmeread Arthur masuaku west ham action shot 3785392

ក្លឹប West Ham កំពុងស៊ើបអង្កេតលើកិច្ចព្រមព្រៀងផ្ទេរមិនប្រក្រតីរបស់កីឡាករ Arthur Masuaku

          ក្លឹប West Ham United បាន​បើក​ការ​ស៊ើប​លើ​លើ​កិច្ច​ព្រមព្រៀង​ដែលមាន​តម្លៃ​៦,២​លាន​ផោន​ដើម្បីផ្ទេរកីឡា​ករ Arthur Masuaku ពី​ក្លឹប​ក្រិក Olympiacos កាលពី​រដូវ​ក្តៅ ហើយពួកគេបាន​បញ្ជូន​តំ​ណាងទៅ​ទីក្រុងអាតែន​កាលពីសប្តាហ៍​មុនដើម្បី​ស៊ើបអង្កេត​ថា តើវាជាការពិត​ឬយ៉ាងណា។

          មន្ត្រីជាន់​ខ្ពស់​របស់ក្លឹបនេះ​បារម្ភ​ថា ពួកគេ​បាន​ចំណាយ​ប្រាក់​លើ​ស​ជិត​១​លាន​ផោន​សម្រាប់​ខ្សែការ​ពារ​បារាំង​វ័យ២២​ឆ្នាំ​រូបនេះ។​ ក្លឹប West Ham កំពុង​ព្យាយាម​រកការ​ពិត​ថា តើមាន​ការ​បង់ប្រាក់​ហើយ​មិន​ត្រូវ​បាន​ប្រកាស​នៅ​លើ​ឯក​សារផ្លូវការ​មែនឬយ៉ាងណា។

          ​នាយកក្លឹប David Sullivan និងលេខា​ក្លឹប Andrew Pincher និយាយថា អ្នក​ស៊ើបអង្កេត​មាន​ភារកិច្ច​ស្វែង​រក​អ្នក​ដែល​ទទួល​បាន​ប្រាក់កម្រៃជើង​សា​សម្រាប់កិច្ច​ព្រមព្រៀង​ផ្ទេរ​នេះដោយសារតែ​មាន​ការ​បារម្ភថា តម្លៃខ្លួន​របស់ Masuaku ត្រូវ​បាន​គេបំប៉ោង៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់