adverise with khmeread 1

Liverpool បកស្រាយរឿងប្តូរសំណាញ់ទីពីពណ៌ក្រហមមកពណ៌ស

    ​តំបន់​អ្នកទស្សនា​ថ្មី​នៅ​ទឹកដី Anfield គឺ​មិនមែនជា​ទស្សនីយភាព​តែមួយគត់​នោះទេ​នៅឯ​ផ្ទះ​របស់​ហង្ស​ក្រហម Liverpool កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ខណៈដែល​ពួកគេ​បាន​ផ្តួល​ម្ចាស់​ការពារ​ដំណែង​ជើងឯក​លី​ក​កញ្ជ្រោង Leicester ជាមួយនឹង​លទ្ធផល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​។​

​    ​សំណាញ់​ដែល​ក្រុម​របស់លោក Jurgen Klopp ស៊ុត​ទម្លាយ​ចំនួន​បួន​គ្រាប់​ត្រូវបាន​ផ្លាស់ប្តូរ ទៅជា​ពណ៌​ស​ជំនួស​វិញ​ឱ្យ​ប្រិយមិត្ត​ពណ៌​ក្រហម​។​

​    ​វេ​ប​សាយ LiverpoolFC.com បាន​ពន្យល់​ការផ្លាស់ប្តូរ​ត្រូវបាន​ធ្វើឡើង​ដើម្បីឱ្យ​កីឡាករ​មើលឃើញ​គោលដៅ​កាន់តែច្បាស់ ដោយហេតុថា​ប្រិយមិត្ត​ហង្ស​ក្រហម​ស្លៀកពាក់​សុទ្ធតែ​ឈុត​ក្រហម ដូច្នេះ​ការប្តូរ​ពណ៌​ស​នឹងមិន​ធ្វើឱ្យ​កីឡាករ​ពិបាក​កំណត់​គោលដៅ​ស៊ុត​ដូច​មុនៗ​នោះទេ​។

​    ​ការផ្លាស់ប្តូរ​មួយ​នេះ​ត្រូវបាន​ធ្វើឡើង​មុន​ការប្រកួត ខណៈដែល​ក្រុម​ហង្ស​ក្រហម​បានធ្វើការ​ហ្វឹកហាត់​នៅលើ​ទឹកដី Anfield មុន​ការប្រកួត​ដំបូង​ក្នុងផ្ទះ​របស់​ពួកគេ​ឈាន​មកដល់​នៅ​រដូវ​កាល​ថ្មី ហើយ​កាល​មុន​បើក​រដូវ​កាល សំណាញ់​នៅ​ក្រហម​នៅឡើយ​ទេ​។

​    ​វេ​ប​សាយ​ផ្លូវការ​របស់​ហង្ស​ក្រហម​បាន​បញ្ជាក់ថា "​បន្ទាប់ពី​ការសាកល្បង​នេះ Jurgen Klopp និង​ក្រុមការងារ​របស់គាត់​បា​ន​សុំ​បុគ្គលិក​ក្នុង​ទីលាន​ដើម្បី​ផ្លាស់ប្តូរ​សំណាញ់​ពី​ក្រហម​ទៅ ពណ៌​ស​ក្នុង​គោលបំណង​ដើម្បី​អាចឱ្យ​កីឡាករ​អាច​មើលឃើញ​គោលដៅ​បាន​ច្បាស់​បន្ថែមទៀត​"​។​

​    ​សំណាញ់​ទី​ពណ៌​ស​ថ្មី​នេះ នឹង​បន្ត​ទុក​រហូតដល់​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់