adverise with khmeread 0

Brendan Rodgers បកស្រាយរឿង Celtic ចាញ់ Barcelona ដល់ទៅ ៧-០

    ​Brendan Rodgers បាន​អះអាងថា កា​រខក​បាល់​ប៉េ​ណា​ល់​ទី​មិនអាច​រក​គ្រាប់​បាល់​បាន​នៅ​អំឡុង​តង់​ទីមួយ​របស់ Celtic គឺជា​ចំណុច​មួយ​ដែល​ពួកគេ​ត្រឡប់មក​ទទួលបាន​ល​ទ្ធ​ផល​ដ៏​អាណោចអាធ័ម ៧-០ ក្រោម​ដៃ​អ្នកមាន​បុណ្យ Barcelona នៅលើ​ទឹកដី Nou Camp កាលពី​យប់​ថ្ងៃ​អង្គារ​។​

​    ​ម្ចាស់​ជើងឯក​លី​ក​កំពូល​ស្កុ​តឡែ​ន​មួយ​នេះ ត្រូវបាន Barcelona ផ្តល់​មេរៀន​បាល់ទាត់​ដ៏​ជូរចត់​មួយ ខណៈដែល  Lionel Messi អា​ចរក​គ្រាប់​បាន​បី​គ្រាប់​តែឯង ហើយ Luis Suarez ក៏​សម្រេចបាន​ពីរ​គ្រាប់​ផងដែរ​។​

​    ​ប៉ុន្តែ​នៅឯ​អំឡុង​លទ្ធផល​ទើប​បរាជ័យ​ត្រឹម ១-០ កីឡាករ Moussa Dembele បានធ្វើឱ្យ​ក្រុម​ភ្ញៀវ​មាន​ទឹកមាត់​លេប​បន្តិច​វិញ ពេលដែល​ពួកគេ​ចំណេញ​បាន​បាល់​ប៉េ​ណា​ល់​ទី ប៉ុន្តែ​ឱកាស​តែមួយគត់​នេះ​ត្រូវបាន​សង្គ្រោះ​ដោយ​អ្នកចាំទី​ក្រុម​អ្នកមាន​បុណ្យ Marc-Andre Ter Stegen ។​

​     Barcelona ក្នុង​រយៈពេល​ខ្លី​បាន​បន្ថែម​ការនាំ​មុខរ​បស់​ពួកគេ និង​មិនបាន​សម្លឹង​មក​ក្រោយ​នោះឡើយ ខណៈដែល​ពួកគេ​បានបង្ហាញ​ពី​ភាព​អស្ចារ្យ​ជាទីបំផុត​នៃ​បាល់ទាត់​បែប​វាយលុក​មិន​ដក​ដៃ​។​

​    ​ដោយ​មិនទាន់​ស្ពឹក​មុខ​ណាស់ណា​នៅឡើយ​នោះ Rodgers បាន​ទទូចថា ក្រុម​របស់គាត់​អាចនឹងទទួល​បាន​អ្វី​មកវិញ​ខ្លះ​ប្រសិនបើ​ពួកគេ​អាច​សម្រេច​គ្រាប់​បាល់​ពិន័យ ១១​ម៉ែត្រ​របស់ខ្លួន​បាន​នោះ​។​

​    ​អតីត​អ្នកចាត់ការ​ក្រុម​ហង្ស​ក្រហម Liverpool រូបនេះ​បាន​បញ្ជាក់ថា "​ខ្ញុំ​សូម​កោតសរសើរ​ទៅដល់​អ្នកចាំទី​។ នោះ​គឺជា​អំឡុងពេល​មួយ​សម្រាប់​ពួកយើង​ដែល​ត្រូវការ​ធ្វើដំណើរ​នៅលើ​ផ្លូវ​របស់​យើង​"​។​

​    ​គាត់​បាន​បន្តទៀតថា "​បើ​បាល់​ប៉ះ​ទៅនឹង​សំណាញ់​ទី​ខាងក្នុង​សម្រាប់​យើង វា​នឹង​ផ្តល់​មក​យើង​នូវ​ថាមពល​ជាច្រើន​។ ដូច្នេះ ខ្ញុំ​គិតថា​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទីនោះ​ជា​ចំណុច​ស្លាប់​រស់​មួយ​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់