adverise with khmeread 1

Cristiano Ronaldo ត្រៀមខ្លួនជួយ Real Madrid ប៉ះអតីតក្លឹបសំណព្វ Sporting Lisbon

    ​សាច់រឿង​ដែល​បានចាប់ផ្តើម​ក្នុង​ជំរំ​ស្នាក់នៅ​ដ៏​កំសត់​ក្នុង​ទីក្រុង​នឹង​ឈានដល់​ជំពូក​ចុងក្រោយ ពេល​អតីត​ក្លឹប​សំណព្វ​របស់ Cristiano Ronaldo ចូល​មកដល់​ទីលាន​ប្រកួត Santiago Bernabeu យប់​ថ្ងៃ​ពុធ​នេះ​។​

​    ​Cristiano Ronaldo បាន​ចាក​ចេញពីផ្ទះ​របស់ខ្លួន​នៅលើ​ទឹកដី​កោះ Madeira ខណៈដែល​នៅ​ជា​ក្មេងប្រុស​វ័យ ១២​ឆ្នាំ​ម្នាក់ ដើម្បី​ចាប់ផ្តើម​អាជីព​បាល់ទាត់​របស់គាត់​ជាមួយ​ក្លឹប Sporting Lisbon ។​

​    ​ប៉ុន្តែ​ចុងក្រោយ​គាត់​បាន​ក្តោប​ក្តាប់​ពិភព​បាល់ទាត់​និង​មិនបាន​ត្រឡប់ទៅផ្ទះ​ចាស់​របស់ខ្លួន​នោះឡើយ ជំនួស​មកវិញ​គាត់​នឹង​ស្វាគមន៍​ក្រុម​ជើង​ខ្លាំង​ព័រ​ទុយ​ហ្គា​ល់​មួយ​នេះ​ចូលមក​ទស្សនា​ផ្ទះ​ថ្មី​នៃ​ទឹកដី Bernabeu ក្នុងនាម​គាត់​ជា​តារា​ឆ្នើម​គ្រប់​ជំនាន់​ក្នុង​ទឹកដី​មួយ​នេះ​។​

​    ​វា​ច្បាស់​ជា​ទិដ្ឋភាព​ដ៏​ក្តុកក្តួល​សម្រាប់​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ ៣១​ឆ្នាំ​រូបនេះ ដែល​តែងតែមាន​គម្រោង​វិលត្រឡប់​ទៅកាន់​ទឹកដី​កំណើត​របស់ខ្លួន ប៉ុន្តែ​គាត់​ត្រូវបាន​កំណត់ឱ្យ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រយៈពេល​វែង​ថ្មី​មួយ ដែល​យើង​នឹង​អាច​ឃើញ​គាត់​បញ្ចប់​អាជីព​របស់ខ្លួន​នៅលើ​ទឹកដី​ក្រុម​អធិរាជ​ស​។​

​    ​Zinedine Zidane បានបញ្ជាក់​ពី​ផ្លូវ​អារម្មណ៍​សម្រាប់​តារា​ឆ្នើម​របស់គាត់​ថា "​ពិតណាស់ វា​នឹង​ជា​ពេលវេលា​ដ៏​ពិសេស​សម្រាប់​គាត់​។ វា​គឺជា​ក្លឹប​របស់គាត់​។ គាត់​ត្រូវបាន​ដុសខាត់​ឡើង​នៅ​ទីនោះ​"​។​

​    ​លោក Sir Alex Ferguson បាន​និយាយ​អំពី Ronaldo ថា គាត់​បានធ្វើ​ដំណើរ​មក​ដល់ Manchester United ក្នុងនាម​ជា​ក្មេងប្រុស​ម្នាក់ និង​ចាកចេញ​ក្នុងនាម​ជា​បុរស​ដ៏​ស្វាហាប់​មួយរូប​។​

​    ​រំ​ឮ​ក​ពីបទ​ពិសោធន៍​ដំបូង​របស់ Ronaldo គាត់​បាន​បញ្ជាក់ថា "​វា​ពិតជា​គួរឱ្យ​តក់ស្លុត​ខ្លាំងណាស់​ក្នុងការ​ចាកចេញ​ពី​គ្រួសារ​។ ខ្ញុំ​មិន​ធ្លាប់បាន​អង្គុយ​នៅលើ​យន្តហោះ​ពីមុនមក​នោះឡើយ​"​។

​    ​គាត់​បាន​បន្ថែមទៀតថា "​មាន​ទឹកភ្នែក​ជាច្រើន​ដំណក់​បាន​ស្រក់​នៅក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ដំបូង​របស់ខ្ញុំ​ក្នុង​ទីក្រុង​លី​សប​ន​។ Madeira គឺ​ពិតជា​តូច​ណាស់ ខ្ញុំ​មិនអាច​ជឿ​ទៅលើ​ចរាចរណ៍ និង​សំឡេង​ដ៏​រំខាន​នៃ​ទីក្រុង​មួយ​នេះឡើយ​។ ក្មេង​ចំនួន ១០​នាក់​នៃ​ពួកយើង​បាន​ស្នាក់​នៅក្នុង​បន្ទប់​មួយ​នៅ​ខាងក្នុង​ទឹកដី Sporting Lisbon​។ នៅក្នុង​ការចាប់ផ្តើម មិនមាន​នរណាម្នាក់​យល់​ពី​ខ្ញុំ​នោះឡើយ ដោយសារតែ​ការបញ្ចេញ​សំឡេង​រដឺន​របស់ខ្ញុំ ហើយ​ខ្ញុំ​មិនអាច​យល់​ពី​ពួកគេ​ដូចគ្នា​។ វា​ពិតជា​គួរឱ្យខ្លាច​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់