adverise with khmeread 38497e7500000578 0 image a 137 1473780563264

រកឃើញ​ដុំ​អាចម៍ផ្កាយ​ទម្ងន់​ប្រហែល ៣០ តោន​នៅ​អា​ហ្ស​ង់​ទីន​

    ​អ្នកស្រុក​ក្នុង​ទីក្រុង​តូច Gancedo ប្រទេស​អា​ហ្ស​ង់​ទីន​បាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​អាចម៍ផ្កាយ​ដ៏​ធំ​សម្បើម​ត្រូវបាន​រកឃើញ​កាលពីដើម​សប្ដាហ៍​នេះ​។​

​    ​អាចម៍ផ្កាយ​ទម្ងន់​ប្រហែល ៣០ តោន​ដ៏​ធំ​សម្បើម​នេះ​ជា​អាចម៍ផ្កាយ​ធំ​បំផុត​ទី ២ ដែល​ធ្លាប់បាន​រកឃើញ​។ កម្ទេច​អាចម៍ផ្កាយ​មកពី​ក្រៅ​ភព​នេះ​ឥឡូវ​នឹងត្រូវ​យកទៅ​វាស់វែង​ទំហំ​របស់​វា​ហើយ​។​

​    ​អាចម៍ផ្កាយ​នេះ​ត្រូវបាន​គេ​រកឃើញ​ដោយ​អ្នកវិទ្យាសាស្ត្រ​កាលពី​ថ្ងៃទី ១០ ខែកញ្ញា​។ វា​ត្រូវបាន​រកឃើញ​នៅ​ទីក្រុង Gancedo ឆ្ងាយ​ពី​ភាគ​ខាងជើង​ទីក្រុង Buenos Aires របស់​ប្រទេស​អា​ហ្ស​ង់​ទីន​ប្រមាណ ១.០៨៥ គីឡូម៉ែត្រ​។ ដោយឡែក​មិនទាន់មាន​របាយកាណ៍​បញ្ជាក់​ពី​កម្ពស់ និង​ទំហំ​របស់​វា​នៅឡើយ​ទេ​។​

​    ​តាមរយៈ​លោក Mario Vesconi ប្រធាន​សមាគម​តារាវិទូ (Chaco) បាន​ប្រាប់​ទៅ​ភ្នាក់ងារ​សារព័ត៌មាន Xinhua ថា "​ខណៈ​កំពុង​ប៉ាន់ស្មាន​ទម្ងន់​របស់​វា យើង​រំពឹងថា​វា​នឹងមាន​ទម្ងន់​លើសពី ៣០ តោន​នោះឡើយ​"​។​

​    ​គាត់​បន្ថែមទៀតថា "​វា​នៅក្នុង​ទីក្រុង Campo del Cielo ជា​កន្លែង​ដែល​អាចម៍ផ្កាយ​ធ្លាក់​ប្រហែលជា ៤ ពាន់​ឆ្នាំ​មកហើយ​"​។​

​    ​អាចម៍ផ្កាយ​នេះ គឺជា​អាចម៍ផ្កាយ​ដ៏​ធំ​បំផុត​ទី​២ បន្ទាប់ពី​អាចម៍ផ្កាយ Hoba ទម្ងន់​៦៦​តោន ត្រូវបាន​រកឃើញ​នៅ​​ប្រទេស​ណា​មី​ប៊ី​៕

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់