adverise with khmeread 14359912 1119487398138134 2139416593 o

ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​២​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ម្នាក់​

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​២​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​ពីបទ​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ថ្ងៃទី​១៤​ កញ្ញា​ ឆ្នាំ​២០១៦ ម៉ោង​១២ ​និង​៣០​នាទី​នៅ​ចំណុច មុខផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ ប្រាក់ តួ ភេទប្រុស អាយុ​២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ដើម​ស្លែង  សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ។ ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​បាន​វត្ថុ​​តាង​រួមមាន ក្រាម​ព​ណ៌ស​ថ្លា​៩ ថង់​តូច សង្ស័យ​ថ្នាំញៀន និងទូរស័ព្ទដៃ​១​គ្រឿង​។​

    បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត៕

adverise with khmeread

មតិយោបល់