2

មួយគ្រាប់របស់ Romelu Lukaku ជួយឱ្យមនុស្សពីរនាក់ក្លាយជាសេដ្ឋី

    ​អ្នកលេង​ល្បែង​ពីរ​នាក់​មានសំណាង​ប្រមូលប្រាក់​ចំនួន ១៦២.៥០០​ផោន​ក្នុង​ម្នាក់ បន្ទាប់ពី Romelu Lukaku បានបញ្ចប់​ភាព​ហួតហែង​នៃ​កង្វះ​លទ្ធភាព​រក​គ្រាប់​បាល់​របស់គាត់​កាលពី​យប់​ថ្ងៃ​ចន្ទ​កន្លងទៅ​។​

​    ​បុរស​មានសំណាង​ទាំង​ពីររូប​មកពី​ប្រទេស​អង់គ្លេស បានជ្រើសរើស​ត្រឹមត្រូវ​នូវ​កីឡាករ ៧ នាក់​ដែល​នឹង​ស៊ុត​ចូល​ទី​គ្រប់ពេលវេលា​ក្នុង​បុ​ង​បាល់​របស់​ក្រុមហ៊ុន Paddy Power​។​

​    ​អ្នក​ទាំងពីរ​បានជ្រើសរើស​ខ្សែប្រយុទ្ធ Lukaku របស់​ក្រុម Everton ជា​ជម្រើស​ទី​ប្រាំបី​របស់​ពួកគេ​ក្នុងការ​អាច​រក​គ្រាប់​បាល់​បាន​ក្នុងជំនួប​ជាមួយ Sunderland នៅឯ​ទឹកដី Stadium of Light​។​

​    ​ការ​ទស្សន៍ទាយ​បាន​ត្រឹមត្រូវ​ទាំងនោះ​រួមមាន​កីឡាករ Callum Wilson, Harry Kane, Dele Alli, Christian Benteke, Santi Cazorla, Jamie Vardy, Roberto Firmino និង Diego Costa ដែល​គេ​ភ្នាល់​ថា​អាច​នឹង​ស៊ុត​បញ្ចូល​ទី​គ្រប់ពេល​ក្នុង​សប្តាហ៍​មុន ការជ្រើសរើស Lukaku គឺជា​ការប្រថុយប្រថាន​ខ្លាំងជាងគេ​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​បែលហ្ស៊ិក​រូបនេះ បាន​ខកខាន​ស៊ុត​បញ្ចូល​ទី​ដល់​ទៅ​រយៈពេល​ចំនួន​ប្រាំ​មួយខែ​ដោយ​មិនអាច​ស្វែងរក​គ្រាប់​បាល់​បាន​សូម្បី​តែមួយ​គ្រាប់ ចាប់តាំងពី​គាត់​ស៊ុត​បញ្ចូល​ទី​ក្រុម​តោ​ខៀវ Chelsea ក្នុង​វគ្គ​បួន​ក្រុម​ចុងក្រោយ​នៃ​ពាន​ខាប់​ក្នុងស្រុក FA Cup កាលពី​ខែមីនា​មក​៕

ប្រភព៖ ដេលីមែល

មតិយោបល់