adverise with khmeread Index

កុមារាអាយុ៥ឆ្នាំលង់ទឹកទន្លេស្លាប់

     កណ្តាល ៖ សព​កុមារា​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​អណ្តែត​ទឹក​នៅ​ចំណុច​មាត់ទន្លេ​មេគង្គ ភូមិ​ស្វាយ​អាត់​កណ្តាល ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល កាលពី​ព្រឹក​ថ្ងៃទី​០៨​មករា​ឆ្នាំ​២០១៦​បើតាម​ប៉ូលិស​អះអាងថា​ស្លាប់​ដោយសារ​លង់ទឹក ។​
    ប៉ូលិស​និយាយថា សព​កុមារា​ឈ្មោះ រិ​ន រ៉ូ  អាយុ​៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅក្នុង​បន្ទុក​ឳ​ពុក​ម្តាយ ស្នាក់នៅ​ឡឥដ្ឋ​ឈ្មោះ​ចិន អ៊ី នៅ​ភូមិ​កំពង់​ដំរី ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ ឪពុក​ឈ្មោះ​ប៉ូច រិ​ន​អាយុ​៤៧​ឆ្នាំ មុខរបរ​កម្មករ​ឡ​ឥដ្ឋ​ម្តាយ​ឈ្មោះ​ប៊ុន មួន​អាយុ​៤៥​ឆ្នាំ​មុខរបរ កម្មករ​ឡឥដ្ឋ​មាន​ទីលំនៅ​ភូមិ​ក្បាល​អូរ​ឃុំ​ប្រាំ​ស្រែ​ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ​មក​ស្នាកនៅ​ភូមិ​កំពង់​ដំរី​ឃុំ​ព្រែ​កតា​មាក់ងាយ​ស្រក​ខ្សាច់កណ្តាល​ខេត្តកណ្តាល ។​
    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី ០៦​មករា​២០១៦ វេលា​ម៉ោង​៦​ល្ងាច ជនរងគ្រោះ​បាន​បាត់​ពី​ផ្ទះ ដែល​ផ្ទះ​នោះ​នៅជាប់​មាត់ច្រាំង​ទន្លេមេគង្គ ភ្លាមៗ​នោះ​ក្រុមគ្រួសារ​បាន​ដើររក​តែ​រក​មិនឃើញ​ឡើយ ។​
    លុះដល់​ថ្ងៃទី ០៨​មករា​២០១៦ វេលា​ម៉ោង ០៨​ឈ្មោះ ឆេង វិចិត្រ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ នៅ​ភូមិ​ស្វាយ​អាត់​លើ ឃុំ​ព្រែ​កតា​មាក់ បាន​ចុះមក​មាត់ទន្លេ​មេគង្គ​ក៏​ប្រទះឃើញ​សាកសព ជនរងគ្រោះ​ហើយ​រាយ​ការ​ប្រាប់​សមត្ថកិច្ច ។ ហើយ​សមត្ថកិច្ច​ជំនាញ​ស្រុក​ខ្សាច់កណ្តាល​រួមជាមួយ អាជ្ញាធរ​ភូមិ​ឃុំ គ្រូពេទ្យ ។ បានធ្វើការ​ពិនិត្យ​សាកសព​ជនរងគ្រោះ​ដោយ​ម៉ត់ចត់ ពុំមាន​ឃើញ​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ។​
    ប៉ូលិស​ស​ន្ឋិ​ដ្នា​ន ថា​ជនរងគ្រោះ ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន​។ ហើយ​បានប្រគល់​សព​ជូន​ក្រុមគ្រួសា​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

adverise with khmeread

មតិយោបល់