adverise with khmeread Voluntary jail time2 600x339

មិនគួរឱ្យជឿឡើយ មនុស្សមួយភូមិតម្រង់ជួរគ្នាបង់លុយសុំដេកគុកមួយនៅឥណ្ឌា

    ពន្ធនាគារសម័យអាណានិគមក្នុងកណ្តាលស្រុក Sangareddy ប្រទេសឥណ្ឌា កំពុងផ្តល់ឱកាសដល់មនុស្សរស់នៅដូចជាអ្នកទោសរយៈពេល ១ ថ្ងៃ ដោយគ្រាន់តែបង់ប្រាក់បន្តិចបន្តួចប៉ុណ្ណោះ។

    "អារម្មណ៍ក្នុងគុក" គឺជាគំនិតច្នៃប្រឌិតមួយបង្កើតឡើងដោយនាយកដ្ឋានពន្ធនាគារនៃស្រុក Telangana ដោយអនុញ្ញាតមនុស្សមកទទួលយកអារម្មណ៍ជាប់គុករយៈពេល ២៤ ម៉ោង។ អំឡុងពេលស្នាក់នៅ អ្នកស្ម័គ្រចិត្តធ្វើជាអ្នកទោស គឺត្រូវបានផ្ដល់ជាឈុតអ្នកទោស ចានស៊ីបាយ កញ្ចក់ សាប៊ូ ក៏ដូចសម្ភារៈបរិក្ខារផ្សេងទៀត។ ហើយពួកគេត្រូវធ្វើតាមកាលវិភាគរបស់អ្នកទោស ក្នុងនោះរួមមានទាំងការចំណាយពេលក្នុងគុក និងបរិភោគបាយគុក។

    យោងតាមលោក Lakshmi Narasimha នាយករងពិសេសនៅទីនោះបានឱ្យដឹងថា អ្នកដែលចង់ជាប់គុកត្រូវចំណាយប្រាក់ ៥០០ រ៉ូពី (៧,៥០ ដុល្លារ) សម្រាប់ពេលស្នាក់នៅមួយថ្ងៃដើម្បីទទួលបានអារម្មណ៍ពិតជាអ្នកទោសម្នាក់។ គាត់បានប្រាប់ទៅវេបសាយ Indian Express ថា "មនុស្សម្នាក់នឹងជួបបទពិសោធន៍គ្រប់យ៉ាងដូចជាអ្នកទោសពិតៗម្នាក់ដែរ ដោយចាប់ផ្ដើមឡើងជាមួយសាប៊ូដែលបង្កើតក្នុងគុក និងសម្លៀកបំពាក់អ្នកទោស សម្រាប់ពេលមន្ត្រីទៅត្រួតពិនិត្យលើអ្នកទោស ហើយអ្វីៗគឺជារបស់ពិតសម្រាប់អ្នកទោសទាំងអស់"។

    រាល់អ្នកជាប់គុកទាំងអស់នឹងត្រូវដាស់ឱ្យក្រោកនៅម៉ោង ៥ ព្រឹកដោយអ្នកយាមពីរនាក់ និងបន្ទាប់មកត្រូវលាងសម្អាតគុករបស់ខ្លួន និងសម្អាតខ្លួនប្រាណនិងដុសធ្មេញខ្លួនឯង ហើយពួកគេនឹងយកចេញទៅទីធ្លាខាងក្នុងគុកនៅម៉ោង ៦ កន្លះព្រឹក។ ពួកគេនឹងផ្ដល់ទឹកតែឱ្យផឹក និងម៉ោង ៧ កន្លះបរិភោគអាហារពេលព្រឹក បាយនៅម៉ោង ១០ កន្លះ និងម៉ោង ១១ មានបាយគុក និងសម្លការី ខណៈដែលបាយម៉ោង ៥ ល្ងាចក៏ដូចគ្នាបែបនេះដែរ។

    ហើយពួកគេនឹងត្រូវចូលគុកវិញនៅម៉ោង ៦ ល្ងាច និងត្រូវដោះលែងនៅព្រឹកស្អែក៕

 

adverise with khmeread

មតិយោបល់