កណ្ដាល ៖ មានករណីអត្តឃាត (ចងក) មួយនៅចំណុចភូមិបាង ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល វេលាម៉ោង១៦ និង១០នាទីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ មូល ចន ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិកើតហេតុខាងលើ មុខរបរកសិករ (មានជំងឺប្រចាំកាយដុះសាច់ឆ្អឹងជំនី)។
ប៉ូលិសបន្តថា នៅថ្ងៃខែឆ្នាំខាងលើ មុនពេលកើតហេតុជនរងគ្រោះនៅផ្ទះតែម្នាក់ឯង ប្រពន្ធកូនបានទៅធ្វើការរោងចក្របាត់ លុះដល់វេលាម៉ោងកើតហេតុខាងលើ ពេលកូនជនរងគ្រោះ មកពីធ្វើការមកដល់ផ្ទះក៏ឃើញឪពុកដែលជាជនរងគ្រោះចងកនឹងខ្សែអង្រឹងពណ៌ត្រេអី ចងនឹងរនង សំយាកផ្ទះស្លាប់។
មន្ត្រីផ្នែកជំនាញស្រុកសហការជាមួយអាជ្ញារធមូលដ្ឋានឃុំដើមឫស បានធ្វើការពិនិត្យ សពពិតជាស្លាប់ដោយសារការធ្វើអត្តឃាត (ចងក) ប្រាកដមែន បានប្រគល់សពជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
