adverise with khmeread 1

យោងតាម​អ៊ីមែល​បែកធ្លាយ​របស់លោក Colin Powell លោកស្រី Hillary Clinton ស្អប់​លោក Obama តាំងពី​ឆ្នាំ ២០០៨ មកម្ល៉េះ​

    ​អ្នកវិនិយោគទុន​ឯកជន​ដែលមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ម្នាក់​បាន​ប្រាប់​អតីតរដ្ឋមន្ត្រី​ការបរទេស លោក Colin Powell ថា លោកស្រី Hillary Clinton "​ស្អប់​" ប្រធានាធិបតី Obama ក្នុង​អ៊ីមែល​បែកធ្លាយ​ថ្មីៗ​នេះ រវាង​បុរស​ទាំងពីរ ដែល​ទម្លាយ​ដោយ​វេ​ប​សាយ D.C. Leaks និង​ទទួលបាន​ដោយ​វេ​ប​សាយ The Intercept​។​

​    ​លោក Jeffrey Leeds បាន​សរសេរ​ទៅ​លោក Powell ក្នុង​អ៊ីមែល​មួយ ដែល​បង្ហោះ​លើ Twitter ដោយ​ឈ្មោះ Lee Fang ដែលថា រាល់​អ្វីដែល​លោកស្រី Clinton ចង់បាន​គឺ​យកឈ្នះ​ការបោះឆ្នោត​ខាងមុខ​ឱ្យបាន (២០០៨)​។ 

​    ​លោក Jeffrey Leeds បាន​និយាយ​បន្តទៀតថា "​វា​ជា​រង្វាន់​មួយ ដែល​លោកស្រី​ចង់បាន​បំផុត​។ គាត់​មាន​អ្វីៗ​ផ្សេង​អស់ហើយ​។ គាត់​ស្អប់​លោក​ប្រធានាធិបតី Obama (​បុរស​ដែល​គ្រួសារ Clintons) ដែល​ទាត់​កំប៉េះគូថ​លោកស្រី​ក្នុងការ​បោះឆ្នោត​ឆ្នាំ ២០០៨ (​ន័យ ផ្តួល​ក្នុងការ​បោះឆ្នោត​)​។ លោកស្រី​មិនអាច​ជឿ ឬ មិន​ទទួលស្គាល់ថា​គាត់​អាច​ចាញ់ Obama នោះឡើយ​។ 

​     ក្នុង​អ៊ីមែល​មួយទៀត​ក្នុង​ខែមីនា ឆ្នាំ​២០១៥ បុរស​ទាំងពីរ​បាន​ផ្ញើ​អ៊ីមែល​ឱ្យ​គ្នា​ទៅវិញទៅមក និយាយ​អំពី​សុខភាព​របស់លោក​ស្រី Clinton ជាមួយ​លោក Leeds ចាប់ផ្តើម​ដោយនិយាយ​ថា ព្រឹទ្ធសមាជិក​មកពី Rhode Island លោក Sheldon Whitehouse បាន​ជម្រាប​ប្រា​ប់លោក Jeffrey Leeds ថា "​លោកស្រី​មិនអាច​ឡើង​កាំជណ្តើរ​វេទិកា​បាន​ផង​" នៅពេល​លោកស្រី និង​ព្រឹទ្ធសមាជិក​នោះ​ឡើង​ថ្លែង​សន្ទរកថា​នៅ​ព្រឹត្តិការណ៍​ដូចគ្នា​នៅ​ប៉ុន្មាន​ខែ​មុន​នោះ (​មីនា ២០១៥)​។ 

​    ​គួរ​បញ្ជាក់ថា អ៊ីមែល​ដែល​លេច​ធ្លាយ​នេះ​គឺ​ដោយសារ​មាន Hacker លួច​ឆែក​មើល​គណនី Gmail ឯកជន​របស់លោក Powell ហើយ​ទម្លាយ​វា​ចេញមកក្រៅ​កាលពីពេល​ថ្មីៗ​នេះ​៕ 

​ប្រភព​៖ DailyMail

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់