adverise with khmeread 0

អ្នកជំនាញ​និយាយថា កូរ៉េខាងជើង​អាច​ផលិត​បាន​គ្រាប់បែកនុយក្លេអ៊ែរ ២០ គ្រាប់​ត្រឹម​ដំណាច់ឆ្នាំ ២០១៦

    ​យោងតាម​ការវាយតម្លៃ​ថ្មី​ដោយ​ក្រុម​អ្នកជំនាញ​សព្វាវុធ​បានឱ្យដឹងថា កូរ៉េខាងជើង​នឹងមាន​សារធាតុ​គ្រប់គ្រាន់​សម្រាប់​គ្រាប់បែកនុយក្លេអ៊ែរ​ប្រហែល ២០ គ្រាប់​នៅ​ដំណាច់ឆ្នាំ ២០១៦ នេះ ជាមួយ​គ្រឿង​បរិក្ខារ​សម្រាប់​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​មាន​គ្រប់គ្រាន់ និង សារធាតុ​ភ្លុ​យ​តូ​នី​ញ៉ូ​ម​មាន​ក្នុង​ស្តុក​ស្រាប់​។ 

​    ​អ្នកជំនាញ​និយាយថា កូរ៉េខាងជើង​មិន​រវីរវល់​នឹង​ទណ្ឌកម្ម​របស់ UN ទេ​ដើម្បី​អភិវឌ្ឍ​ដំណើរការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម ដោយ​ធ្វើឱ្យ​ប្រទេស​នេះ​អាច​ដំណើរការ​កម្មវិធី​នុយក្លេអ៊ែរ​ដោយ​ខ្លួនឯង​យ៉ាង​មាន​ប្រសិទ្ធភាព ដែល​អាចមាន​សមត្ថភាព​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ​បាន ៦ គ្រាប់​ក្នុង​មួយឆ្នាំ​។ 

​    ​ការពិត​អំពី​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ប្រទេស​ឯកោ​នេះ​នៅតែ​មិនអាច​បញ្ជាក់បាន​។ ប៉ុន្តែ​ក្រោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​ដ៏​ខ្លាំងក្លា​បំផុត​លើក​ទី ៥ របស់ខ្លួន​កាលពី​សប្តាហ៍​មុន មើលទៅ​កូរ៉េខាងជើង​ដូចជា​មិន​ខ្វះ​សារធាតុ​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ​នោះទេ​។ 

​    ​ក្រុម​អ្នកជំនាញ​និយាយថា កូរ៉េខាងជើង​មានសម្បត្តិ​ធនធាន​រ៉ែ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ដ៏​មហាសាល និង​បាន​ទាញយក​រ៉ែ​នេះ​យ៉ាង​សម្ងាត់​អស់​មួយ​ទសវត្សរ៍​មកហើយ​លើ​គម្រោង​ចម្រាញ់​វត្ថុ​ធាតុ​នេះ​ទៅជា​គ្រាប់បែក​ដ៏​សាហាវ​។ 

​    ​លោក Siegfried Hecker អ្នកជំនាញ​ខាង​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​និយាយថា កូរ៉េខាងជើង​ប្រហែលជា​អាច​ចម្រាញ់​បាន​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​បាន ១៥០ គីឡូក្រាម​ក្នុង​មួយឆ្នាំ​។ 

​    ​លោក Siegfried Hecker និយាយថា បរិមាណ​នេះ​គឺ​គ្រប់គ្រាន់​សម្រាប់​គ្រាប់បែកនុយក្លេអ៊ែរ​ចំនួន ៦ គ្រាប់​ក្នុង​មួយឆ្នាំ​៕

 

adverise with khmeread
ប្រភព៖ huffingtonpost

អ្នកនឹងចូលចិត្ត

មតិយោបល់