adverise with khmeread Untitled

អា​ថ៍កំ​បាំង​នៃ​ការបិត​មាសសន្លឹក​លើ​រូប​ព្រះអង្គ​! ពុទ្ធសាសនិក​តិចតួច​ណាស់​ដឹង​រឿងនេះ​

    ​១. បិត​មាសសន្លឹក​លើ​ព្រះ​ភក្ត្រ ជួយ​ឱ្យ​ជីវិត​នាពេល​អនាគត​រីករាយ និង​ស្រស់បំព្រង​។​
​    ​២. ប្រសិនបើ​បិត​លើ​ឧទរ (​ពោះ​) ជួយ​បន្ថែម​នូវ​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ចូលដល់​គ្រួសារ​។​
​    ​៣. បិត​មាសសន្លឹក​លើ​ផ្ចិត ជួយ​បង្កើន​លុក​កាក់​ពី​ការរកស៊ី និង​ជួយ​ឱ្យ​ជីវិត​រស់នៅ​សុខ​ស្រួល​។​
​    ​៤. បិត​មាសសន្លឹក​លើ​ព្រះ​កេស ជួយ​ពង្រឹង​ដល់​បញ្ញា​ឈ្លាសវៃ​ក្នុងការ​ដោះស្រាយ​បញ្ហា​នានា​យ៉ាង​មាន​ប្រសិទ្ធភាព​។​
​    ​៥. បិត​លើ​ឧ​រូ (​ទ្រូង​) ជួយ​នាំ​កិត្តិយស​មុខមាត់​ដល់​ម​នុស្ស​។ 
​    ​៦. បិត​លើ​ហត្ថ (​ដៃ​) ជួយ​បន្ថែម​រឹទ្ធិ​អំណាច និង កិត្យានុភាព​។​
​    ​៧. បិត​លើ​បាទា (​ជើង​) ជួយ​ឱ្យ​មនុស្ស​ឆាប់​មាន​ដីធ្លី ផ្ទះសម្បែង និង​យានយន្ត​ផ្ទាល់ខ្លួន​។ 
​    ​៨. ត្រូវ​បិត​នៅ​ខ្នង (​ត្រូវ​បិត​ឱ្យ​ពេញ​) ប្រសិនបើ​អ្នក​ប្រា​ថា្ន​ឱ្យមាន​ស្បែក​ស្អាត​។ (​ប៉ុន្តែ​វា​ជា​ករណី​កម្រ​ណាស់ ព្រោះ​ត្រូវ​ចំណាយ​មា​សន្លឹក​ច្រើនសន្ធឹក​ណាស់​)៕ 

adverise with khmeread
ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់