adverise with khmeread 1

មិនគួរ​ឱ្យ​ជឿ​! វិធី​បំបាត់​ឈាម​អញ្ចាញធ្មេញ​ងាយស្រួល​អនុវត្ត​ដល់​ម្លឹ​ង​សោះ​

    ​ប្រសិនបើ​អ្នក​ងាយ​នឹង​ចេញឈាម​អញ្ចាញធ្មេញ អ្នកដឹង​ហើយ​ថា​វា​អាក្រក់​ប៉ុនណា​។ ឈាម​អញ្ចាញធ្មេញ​អាច​នាំឱ្យមាន​បញ្ហា​ធំ​នៅពេល​អនាគត មិនអាច​ព្រងើយកន្តើយ​បានឡើយ​។​ប៉ុន្តែ​អ្នក​ប្រហែលជា​មិនដឹង​ទេ​ថា ឈាម​អញ្ចាញធ្មេញ​ងាយស្រួល​ព្យាបាល​ហួស​ថ្លែង​។​

​    ​* កត្តា​ដែល​បណ្ដាលឱ្យ​ចេញឈាម​អញ្ចាញធ្មេញ​៖
​    ​- ដុះធ្មេញ​ខ្លាំងពេក​
​    ​- មិនសូវ​ដុះធ្មេញ​
​    ​- យក​ខ្សែ​រូស​ជើងធ្មេញ​មិនបាន​ត្រឹមត្រូវ​
​    ​- ខ្វះ​វីតាមីន C, K
​    ​- ការផ្លាស់ប្ដូរ​អ័រម៉ូន​អំឡុងពេល​មាន​ផ្ទៃពោះ​
​    ​- មាត់​ឆ្លង​មេរោគ​
​    ​- មហារីក​ឈាម​

​    ​* វិធី​ព្យាបាល​
​    ​ខ្ពុ​ល​មាត់​ជាមួយនឹង​ទឹកអំបិល​លាយ​ក្ដៅ​ឧណ្ហៗ​ក្នុង​បរិមាណ​ល្មម គឺជា​វិធី​ព្យាបាល​ងាយស្រួល​បំផុត​សម្រាប់​ការ​រលាក និង​ចេញឈាម​អញ្ចាញធ្មេញ​។ ជាតិ​សូ​ដ្យូ​ម​នឹង​កាត់បន្ថយ​ការ​ហើម និង​លាង​សម្អាត​ដំបៅ ឬ​តំបន់​ដែល​ចេញឈាម​។ ធ្វើបែបនេះ ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​ជាការ​ស្រេច​៕

adverise with khmeread
ប្រភព៖ myhealthylifecentar

អ្នកនឹងចូលចិត្ត

មតិយោបល់