តើអ្នកភ័យខ្លាចពេលចាប់ដៃនរណាម្នាក់ ដោយសារដៃរបស់អ្នកសើមមែនទេ? តើអ្នកខ្មាសគេដោយសារតែជើងរបស់អ្នកមានក្លិនស្អុយមែនទេ?
ពិតណាស់ អ្នកមិនមែនមានបញ្ហានេះតែម្នាក់ឯងទេ។ មានមនុស្សច្រើនណាស់ដែលបែកញើសដៃជើងនេះ។ បែកញើសហួសប្រមាណកើតឡើងនៅពេលដែលអាកាសធាតុក្ដៅ ឬកម្រិតសកម្មភាព ឬស្ត្រេសខ្លាំងពេក។ បែកញើសហួសប្រមាណត្រូវបានគេស្គាល់ថាជា Hyperhidrosis។ លក្ខណៈនេះអាចប៉ះពាល់ដោយផ្នែកនៅលើរាងកាយ ប៉ុន្ដែភាគច្រើនកើតនៅតំបន់ដៃ បាតជើង ក្លៀក និងមុខ។ ប៉ុន្ដែកុំបារម្ភខាងក្រោមនេះគឺជាវិធីព្យាបាល។
* គ្រឿងផ្សំ
- ទឹកខ្មេះប៉ោម
* របៀបធ្វើ
លាងនៅតំបន់មានបញ្ហាជាមួយនឹងទឹកក្ដៅឧណ្ហៗសិន។ បន្ទាប់មកយកសំឡីជ្រលក់ជាមួយនឹងទឹកខ្មេះប៉ោម លាបពីលើដៃជើងដែលបែកញើស ឬក្លៀកបែកញើសនោះ។ ទុកចោលមួយយប់។ នៅពេលព្រឹក ងូតទឹក និងបន្ទាប់មកយកម្សៅកូនក្មេងបាតពីលើខ្លះ។
ហើយអ្នកត្រូវលាយទឹកខ្មេះប៉ោម ១ ទៅ ២ ស្លាបព្រាកាហ្វេជាមួយនឹងទឹកឃ្មុំបន្តិចជាមួយនឹងទឹកក្ដៅឧណ្ហៗ ១ កែវផឹក ២ ដងក្នុងមួយថ្ងៃ។ អនុវត្តតែម្តងឃើញប្រសិទ្ធភាព។
ចំណាំ៖ ចំពោះអ្នកមានស្បែកស្ដើង ត្រូវលាយទឹកខ្មេះប៉ោមជាមួយនឹងទឹកធម្មតាខ្លះ មុនពេលលាបលើស្បែក៕
