adverise with khmeread Untitled 1 copy

ឃើញ​កូនស្រី​កាន់​ផ្លែ​ប៉ោម​ពីរ ម្តាយ​សុំ​មួយ​ផ្លែ ស្រាប់តែ​កូន​ខាំ​ប៉ោម​ទាំងពីរ ធ្វើឱ្យ​ម្តាយ​ខឹង​ឡើង​មុខ​ក្រហម​! ហេតុផល​ចុងក្រោយ​សូម្បី​ម្តាយ​ក៏​មិន​នឹកស្មាន​ដល់​ដែរ​

    ​នៅ​ថ្ងៃមួយ ក្មេងស្រី​តូច​ដ៏​គួរឱ្យ​ស្រឡាញ់​ម្នាក់ បាន​កាន់​ផ្លែ​ប៉ោម​ចំនួន​ពីរ​ផ្លែ​ក្នុង​ដៃ​របស់​នាង​។ រំពេច​នោះ ម្តាយ​របស់​នាង​បាន​ដើរមក​ជិត​រួច​និយាយ​យ៉ាង​ស្រទន់ ជាមួយ​ស្នាមញញឹម​ថា "​កូន​ម្តាយ​! តើ​កូន​អាចឱ្យ​ផ្លែ​ប៉ោម​ម្តាយ​មួយ​បាន​អត់​?"​។​

​    ​ក្មេងស្រី​នោះបាន​មើល​ម្តាយ​នាង​មួយ​ភ្លែត​ហើយ​ស្រាប់តែ​ខាំ​ប៉ោម​ទាំងពីរ​នោះ​ភ្លក្ស​មុន​ម្តាយ​ទៅទៀត​។ ពេលនោះ​ទឹកមុខ​របស់​ម្តាយ​ប្រែ​ពី​ញញឹម​មក​ស្រឡាំងកាំង​។ គាត់​ព្យាយាម​ទប់​ការខកចិត្ត​មិនឱ្យ​កូនស្រី​មើល​ដឹង​ទេ​។​

​    ​ក្រោយមក កូនស្រី​រូបនោះ​បានឱ្យ​ប៉ោម​មួយ​ផ្លែ​ដែល​នាង​បាន​ខាំ​ទៅឱ្យ​ម្តាយ ហើយ​និយាយថា "​ម៉ែ​យក​មួយ​នេះ​ចុះ ព្រោះ​វា​ផ្អែម​ជាង​"​។​

​    ​មិន​ថា​អ្នកជា​នរណា មានបទពិសោធន៍​ប៉ុនណា និង​មានចំណេះដឹង​ខ្ពស់​កម្រិតណា​នោះទេ អ្នក​គួរ​គប្បី​កុំ​ឆាប់​វិនិច្ឆ័យ​លើ​មនុស្ស​។ ទុក​សិទ្ធិ​ឱ្យ​អ្នកដទៃ​ពន្យល់​ពី​ហេតុផល​របស់​ពួកគេ​សិន​។ អ្វីដែល​អ្នកឃើញ​ប្រហែល​មិនមែនជា​ការពិត​ដូច​អ្វីដែល​អ្នក​បាន​សន្ម​ត់​ទេ ដូច្នេះ​មិនគួរ​សន្ម​ត់​ប្រ៉ា​វៗ​ចំពោះ​អ្នកដទៃ​ឡើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់